កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅស្រុកឆ្លូង ខេត្តក្រចេះ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តក្រចេះ៖ មន្ត្រីនគរបាលស្រុកឆ្លងបានឱ្យដឹងនៅថ្ងៃទី ២៧ខែធ្នូនេះថា កាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោយ ពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិបុស្ស ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង បានបង្រ្កាបករណីជួញដូរ និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១ករណី ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យ៣នាក់។

...

វត្ថុតាងចាប់យករួមមាន ថង់សម្រាប់រំលែកគ្រឿងញៀនមួយចំនួន,ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយ ចំនួន , គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១១កញ្ចប់ទម្ងន់ ២.០២ក្រាម និងទូរស័ព្ទចំនួន ២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print