ផ្ទុះកំប៉ុងហ្គាសឆាបសាំង​ភ្លើង​ឆេះ​តូបលក់ដូរបណ្ដាលឱ្យស្លាប់​ឪពុក ​និង​កូន​តូច​អាយុ​៥​ឆ្នាំ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ផ្សែងភ្លើង​បាន​ហុយ​ខ្លួ​ល​ខ្មាញ់​ចេញ​តូប​លក់ដូរ​១កន្លែង​​នៅ​ឃុំ​ត្រ​មូង ស្រុក​មេមត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ផង​របង​ជាមួយ​ ។ ភ្លាម​ៗ​នោះ​ មានការ​ឆោឡោ​ដោយ​បងប្អូន​បាន​ដងទឹក​ជះ​ពន្លត់ភ្លើង និង​គាស់​ទ្វារ​តូប​លក់ដូរ​នោះ ដើម្បី​ជួយ​មនុស្ស ឪពុក​និង​កូន​បាន​រង​របួសធ្ងន់ ត្រូវ​បាន​គេ​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​មេមត់​ តែ​គ្រោះ​អកុសល ដោយ សារ​តែ​ស្នាម​រលាក​ខ្លាំង​ពេក ​បុរស​ជា​ឪពុក​បាន​ស្លាប់​ នៅ​សល់​តែ​កូន​តូច​អាយុ​៥​ឆ្នាំ​ប៉ុណ្ណោះ​ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​​ថា ​​នៅ​សុខ​ៗ​គេ​ឃើញ​ភ្លើង​ឆេះ​ចេញពី​តូប​លក់ដូរ​មួយ​កន្លែង ​កាលពី​វេលា​ម៉ោង​២ ​និង​៣០​រសៀល​ថ្ងៃ​ទី​២៦​ ធ្នូ ​ឆ្នាំ​២០២៥ តូប​លក់​អីវ៉ាន់​១​មាន​ទំហំ​៤x៨​ម៉ែត្រ ជញ្ជីង​ឥដ្ឋ ដំបូល​ប្រក់ស​ង្ក័​សី នៅ​ភូមិ​ឈូក ឃុំ​ត្រ​មូង បណ្ដាល​ឱ្យរង​របួស​មនុស្ស​២​នាក់​ធ្ងន់ ឈ្មោះ ប៉ូ រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និងឈ្មោះ ឌី ធា​រី ភេទ​ស្រី អាយុ​៥​ឆ្នាំ ត្រូវជា​កូន របួសធ្ងន់​កំពុង​បញ្ជូន​ទៅ​មន្ទីរ​បង្អែក​មេមត់​ ក្នុង​ខណ​:​ពេល​ជន​រង​គ្រោះ​ដេក​ក្នុង​តូប​លក់​ឥ​វ៉ា​ន់ ហើយ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​តែ​ម្ដង ។

សមត្ថកិច្ច​មូលដ្ឋាន​​បន្តឱ្យ​ដឹង​ទៀត​ថា ស្រប​ពេល​ដែល​ភ្លើង​កំពុង​តែ​ឆេះ​នោះ​ ប្រជាពលរដ្ឋ​គាស់​ទ្វារ​ចូល​ជួយ​ជន​រង​គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​ជួយ​ពន្លត់ភ្លើង​មិន​ឱ្យឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​រលត់​ជា​ស្ថាពរ​ ។ មូលហេតុ ផ្ទុះ​កំប៉ុង​ហ្គា​ស ​ហើយ​ក៏​បាន​ឆាបឆេះ​ដល់សាំង​។ ខូចខាត​ឆេះ​អីវ៉ាន់​លក់ដូ​ទាំងស្រុង​ សរុប​ជា​ប្រាក់​ចំនួន​១២​លាន​រៀល រីឯ​ឯកសារ​ដូច​ជា​​ ​សៀវភៅ​គ្រួសារ​,​សៀវភៅ​ស្នាក់​នៅ​,​អត្តសញ្ញាណ​បណ្ណ​ និង​សំបុត្រ​បញ្ជាក់​កំណើត​ គឺ​ពុំ​មានការ​ខូចខាត​ទេ​ដោយ​ជន​រង​គ្រោះ​រក្សា​ទុក​នៅផ្ទះ​ឪពុក​-​ម្តាយ​ ។

...

គ្រូពេទ្យ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់​ប្រាប់​ឲ្យ​ដឹង​ នា​រសៀល​ថ្ងៃ​ទី​២៧​ ធ្នូ នេះ​​ថា កុមារី​អាយុ​៥​ឆ្នាំ ដែល​រលាកភ្លើង​នោះ​ ត្រូវ​បាន​ក្រុម​សាច់ញាតិ​បញ្ជូន​មក​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ខេត្ត​ត្បូងឃ្មុំ​ និង​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នៅ​រាជធានី​ភ្នំពេញ​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print