រថយន្តច្រើនគ្រឿង មនុស្សច្រើននាក់​បានធ្លាក់ចូលក្នុងទឹក បន្ទាប់ពីបាក់ស្ពានដ៏ធំមួយនៅប្រទេសចិន

ចែករំលែក៖

ប្រភពព័ត៌មាន CCTV បានផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ថា ស្ពានដ៏ធំមួយកន្លែង ស្ថិតនៅក្នុងខេត្ត Jiangxi ប្រទេសចិន បានបាក់ធ្លាក់ចូលក្នុងទឹក ដោយនាំយកទៅជាមួយរថយន្តជាច្រើនគ្រឿង និងមនុស្សផងដែរ ប៉ុន្តែគេមិនដឹងថា តើមានប៉ុន្មានដែលរងគ្រោះនោះឡើយ ។

វីដេអូថតបានភ្លាមដោយបណ្តាញទូរទស្សន៍ CCTV ឲ្យឃើញថា រថយន្តធុនធំ៣គ្រឿង ត្រូវស្ពានបាក់សង្កត់ពីលើ ខណៈដែលរថយន្ត៥គ្រឿងផ្សេងទៀត ត្រូវជួយសង្គ្រោះទាន់ពេល រីឯរថយន្ត៣គ្រឿងផ្សេងទៀត បាត់ដាន ។

ប្រភពបន្តថា ស្ពាននេះកំពុងស្ថិតក្នុងដំណើរការវាយកម្ទេចចោល ហើយគេមិនដឹងថា មូលហេតុអ្វីបានជាមានការអនុញ្ញាតឲ្យរថយន្តឆ្លងកាត់ទីនោះ ៕

bridge-collapses-while-being-demolished-casualties-unknown_20160912-14524433 bridge-collapses-while-being-demolished-casualties-unknown_20160912-14524633 bridge-collapses-while-being-demolished-casualties-unknown_20160912-14524576 bridge-collapses-while-being-demolished-casualties-unknown_20160912-14522166 bridge-collapses-while-being-demolished-casualties-unknown_20160912-14522856 bridge-collapses-while-being-demolished-casualties-unknown_20160912-14523625

ប្រែសម្រួល៖ ថាច់ យ៉ាត

11111


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print