សមត្ថកិច្ចចុះបង្រ្កាបបទល្មើសព្រៃឈើ៤ចំនុចក្នុងតំបន់ព្រៃឡង់ ប្រមូលបានឈើ៤៧ម៉ែត្រគូប និងម៉ាស៊ីនអារឈើ ២០គ្រឿង

ចែករំលែក៖

ខេត្តកំពង់ធំ៖ ឈើចំនួន៤៧ម៉ែត្រគូប និងម៉ាស៊ីនអារឈើ ២០គ្រឿង ត្រូវបានដឹកបញ្ជូនមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តកំពង់ធំ ក្រោយពីធ្វើការបង្រ្កាបនៅក្នុងតំបន់ព្រៃឡង់ ក្នុងទឹកដីស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។

លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ឲ្យដឹងថា ក្រោយពីក្រសួងបរិស្ថានបានប្រគល់ការងារអភិរក្សនិងទើបស្កាត់ការកាប់រុករាន្ទបំផ្លាញព្រៃឈើ នៅក្នុងតំបន់ព្រៃឡង់ និងដាក់បទបញ្ជាដោយ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជការឯកភាពខេត្តកំពង់ធំ ឲ្យទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើក្នុងភូមិសាស្រ្តគ្រប់គ្រងដោយមន្ទីរបរិស្ថាន លោកក៏បានដឹកនាំកម្លាំងចុះបង្រ្កាបចាប់តាំងពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ សរុបចំនុច ៤ចំនុច ក្នុងនោះមានចំនុចច្រកតោ ចំនុចអូងាវ ចំនុចព្រះអាទិត្យ និងចំនុចស្រែព្រីង ហើយបានប្រមូលលទ្ធផលការងារដែលបង្រ្កាបបានមានឈើតាប់ ឈើក្តា សរុបចំនួន ៤៧ ម៉ែត្រគូប និងម៉ាស៊ីនអារឈើចំនួន ២០គ្រឿងដោយបញ្ជូនមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តកំពង់ធំ ។

លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បញ្ជាក់ថា ក្រោយពីមន្រ្តីរបស់កម្លាំងបរិស្ថានបានធ្វើសកម្មភាពចុះបង្រ្កាបដូចភ្លៀងរលឹមរួចមកក៏សង្កេតឃើញថា បទល្មើសនៅក្នុងព្រៃឡង់ មានការថយចុះ គួរឲ្យកត់សម្គាល់ តែផ្ទុយទៅវិញបែរជាមានបទល្មើសកើនឡើងនៅផ្នែកខាងក្រៅជុំវិញព្រៃឡង់ ដែលមិនស្ថិតនៅក្នុងដែនគ្រប់គ្រង់របស់មន្ទីរបរិស្ថាន ដូច្នេះលោក តុប កក្តដា បានសំណូមពរឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ជួយគ្នាទប់ស្កាត់បង្រ្កាបបទល្មើសផង ។

មហាជនបានរីករាយស្វាគមន៍ចំពោះចំណាត់ការរបស់លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងលោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលបានពុះពារអស់ពីកម្លាំងកាយចិត្ត ដើម្បីថែរក្សា និងទប់ស្កាត់បទល្មើសព្រៃឈើ នៅក្នុងព្រៃឡង់៕

img_5595 image27 image28 image29 image31 image32 img_5588 img_5591 img_5594

ដោយ៖ ប៊ុន រិទ្ធី

...

11111


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print