អ្នកបើករថយន្តដឹកដីលក់ ត្រូវបានពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីបើកកិនបុរសម្នាក់ស្លាប់

ចែករំលែក៖

ខេត្តសៀមរាប៖ អ្នកបើបររថយន្ដម្នាក់ត្រូវបានពលរដ្ឋនាំគ្នាក្របួចជាប់រួចប្រគល់ទៅកម្លាំងនគរបាលចរាចរខេត្តសៀមរាបបន្ទាប់ពីជននេះបានបើករថយន្តបែនដឹកដីកិនអ្នកជិះកង់អាគុយម្នាក់បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេត។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណត់ផ្លូវក្រាលកៅស៊ូ ខាងលិចសណ្ឋាគារ ស៊ីធីអង្គរ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។

តាមប្រភពពីប្រជាពលរដ្ឋនៅន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបានបើកតាមបណ្តោយផ្លូវជាតិលេខ៦ ពីលិចទៅកើតមកដល់ភ្លឺងស្តុបសាលាគ្រួស បានបត់ស្តាំ ក៏បានបុកជនរងគ្រោះជិះកង់អាគុយបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះធ្វើដំណើរពីកើតទៅលិច ។

បើតាមការឲ្យដឹងពីកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា រថយន្តដែលកិនជនរងគ្រោះស្លាប់ម៉ាកប៊ីស៊ុយប៊ីស៊ី ពាក់ស្លាកលេខសៀមរាប 3A-1155 បើកបរដោយឈ្មោះ ឃ្លិញ ប៉ុញ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រយ៉ូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ ឡោម ម៉ៅ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិបឹង សង្កាត់ក្របីរៀល ក្រុង-ខេត្តសៀមរាប។

ក្រោយពីធ្វើការវាស់វែងរួចកម្លាំងសមត្ថកិច្ចនគរបាលបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំពោះរថយន្ត និងកង់ត្រូវបានដកហូតយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប រីឯអ្នកបើករថយន្តស្ថិតនៅក្រោមការសាកសួររបស់កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធី។

ករណីនេះពលរដ្ឋនៅទន្ទឹងរង់ចាំមើលចំណាត់ការរបស់តុលាការខេត្តសៀមរាប ថា អនុវត្តទោសយ៉ាងណាចំពោះជនបង្កឬក៏មានវិធានការដូចលោកមេព្រៃស្វាយលើ យ៉ាន់ ស៊ីវ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ខេត្ដសៀមរាប ។

ក្រុមពលរដ្ឋនិយាយតៗគ្នាថា ក្រុមឡានដឹកដី ខ្សាច់ ថ្ម ទឹកសុទ្ធ ជាដើម បានបើកបរក្នុងល្បឿនលឿនដូចហោះក្នុងក្រុងទេសចរសៀមរាបអង្គរ។ ជាមួយគ្នានោះដែររថយន្ដដឹកដីទាំងនោះមិនសូវមានពាក់ស្លាកលេខនោះទេដែលទង្វើបែបនេះពលរដ្ឋស្នើឲ្យអាជ្ញាធរនិងសមត្ថកិច្ចខេត្តទេសចរមួយនេះមានវិធានការករណីនេះផង៕

1 2 3 4

ដោយ៖ ជានិរន្ដរ៍

11111


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print