រុះរើ​ឃ្លាំង​ជួសជុល ផ្សារ​ដែកធ្លាក់​កម្ទេច ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ផ្អើល​សង្កាត់​គោករ​កា

ចែករំលែក៖

ភ្នំពេញ ៖ ​ឃ្លាំង​១កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ពេល​តែ​ម្ចាស់​រុះរើ​ជួសជុល​ផ្សារ​ផ្សារ​ដែក​ហើយ​ធ្លាក់​កម្ទេច ត្រូវ​ក្រណាត់​ឆេះ​រាលដាល។

ហេតុការណ៍​ខាងលើនេះ​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​នៅម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ភូមិ​ត្រពាំង​វែង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន បានឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ឃើញ​កម្មករ​និង​ក្រុម​ជាង​បាន​នាំ​គ្នា​រុះរើ​ជួសជុល​ដោយ​ផ្សារ ដំបូល​ខណៈ​ពេល​នោះ​ស្រាប់តែ​ភ្លើង​បាន​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​បណ្តាល ឲ្យ​មានការ​ភ្ញាក់​ហើយ​ដល់​ក្រម​ជាង​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេល​ពុំ​បណ្ដា​ឲ្យ​ភ្លើង​ឆេះ​រាល់ដាល់​ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ឡើយ​។

តាម​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ឃ្លាំង​ដែល​ត្រូវ​អគ្គិភ័យ​ឆាប់​ចេះ​នោះ​ជា​ឃ្លាំង​ចាស់​ទុក​ចោល​ហើយ​ម្ចាស់​រុះ​រើស ជួសជុល​និង​ប្រមូល​ក្រណាត់​និង​របស់របរ​ចាស់​ៗ​គរ​ទុក​ដើម្បី​យក​ចេញ​។​នៅ​ពេល​ផ្សារ​ដែក​ជួស ជុល​ស្រាប់តែ​ការ​ភ្លើង​បាន​ធ្លាក់​ទៅ​ត្រូវ​ក្រណាត់​និង​របស់​ចាស់​ៗ​បណ្ដាល​ឲ្យ​ឆាប់ឆេះ​ក្លាយជា​អគ្គិភ័យ​តែ​ម្តង​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គី​ភ័យ​នេះ​បណ្ដាល​ឲ្យ​សម្ភារៈ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត​ផង​ដែរ​តែ​ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ឡើយ​៕​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print