នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកស្រី គង់ សារឿន អតីតប្រធានវីរនារីនៅអង្គភាពនារីចល័តដោះមីន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថ

គោរពវិញ្ញាណក្ខន្ធ អតីតប្រធានវីរនារីនៅអង្គភាពនារីចល័តដោះមីន នៅខេត្តស្វាយរៀង ដែលបានរៀបចំនៅក្នុងបរិវេនវត្តសំបួរ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥។ 

លោកស្រី គង់ សារឿន បានទទួលមរណភាពនាថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១:៣០នាទីយប់ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់ លោកស្រី គឺការបាត់បង់គួរឱ្យសោកស្ដាយបំផុតនូវម្ដាយក្មេក ម្ដាយបង្កើត និងជីដូន ដែលប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត ដែលពេញមួយជីវិតរបស់ លោកស្រី គង់ សារឿន បានលះបង់អស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្ដល់ដំបូន្មានដល់កូនៗ និងចៅឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ និងជាការបាត់បង់នូវវីរនារីឆ្នើមមួយរូបដែលមានជំនាញក្នុងការដោះមីនដំបូងគេនៅកម្ពុជាកាលពីជំនាន់ទសវត្សរ៍ទី៨០ និងបានចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ ដែលគំរូវីរភាពរបស់លោកស្រី និងចងចាំដល់កូនចៅជំនាន់ក្រោយគ្រប់រូបៗ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print