ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានបង្ក្រាបក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៥ នាក់ដែលកំពុងធ្វើសកម្មភាពនៅវេលារំលងអាធ្រាត ឆ្លងចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានឲ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានបង្រ្កាបករណីរក្សាទុកនិងជួញដូរសារធាតុញៀនខុសច្បាប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០១ និង៣០នាទី ខណៈកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ល្បាតក្នុងភូមិសាស្រ្តឃុំជំពូព្រឹក្សនិងឃុំព្រៃក្រសាំង បានឃាត់ខ្លួនមុខសញ្ញារក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនបានចំនួន៥ នាក់ ៖
១-ឈ្មោះ រន រ៉េត ភេទ ប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិស្រែអណ្តូង ឃុំទ័ពមាន ស្រុកថ្ពង,២-ឈ្មោះ អ៊ុំ រ័ត្ន ភេទ ប្រុសអាយុ ២៨ ឆ្នាំរស់នៅភូមិព្រៃក្រសាំងឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ,៣-ឈ្មោះ សឿន វណ្ណះ ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ,៤-ឈ្មោះ ហុង ហ៊ីម ភេទប្រុស អាយុ ២៥ ឆ្នាំរស់នៅភូមិព្រៃស្គន់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ និង៥-ឈ្មោះ រិន រិទ្ធ ភេទប្រុស អាយុ ៤៨ ឆ្នាំរស់នៅភូមិព្រៃស្គន់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ។
ក្រោយពេលត្រួតពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញគ្រឿងញៀន១០កញ្ចប់ (តូច៩ ,មធ្យម១) ទូរស័ព្ទដៃចំនួន៣ គ្រឿង,ជញ្ជីងអេឡិចត្រូនិច១គ្រឿង , ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ ចំនួន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕










