Chelsea ចែកផ្លូវជាមួយអ្នកចាត់ការ Maresca ចំពេលដែលតោខៀវមានទម្រង់លេងមិនល្អ

ចែករំលែក៖

Chelsea បានចែកផ្លូវជាមួយលោក Enzo Maresca អ្នកចាត់ការអ៊ីតាលីដែលបានដឹកនាំឈ្នះតែមួយប្រកួតក្នុងចំណោមការប្រកួតលីគចំនួន 7 ចុងក្រោយរបស់ពួកគេដោយធ្លាក់ចេញពីការប្រជែងដណ្តើមពានអង់គ្លេស Premier League មាន15ពិន្ទុតាមពីក្រោយក្រុមកាំភ្លើងធំ។

អ្នកចាត់ការសញ្ជាតិអ៊ីតាលីដែលបានចូលរួមជាមួយ Chelsea ក្នុងឆ្នាំ 2024 បន្ទាប់ពីដឹកនាំ Leicester City ឡើងទៅកាន់ក្របខណ្ឌអង់គ្លេស Premier League។

លោក Maresca នៅទីបំផុតបានដឹកនាំក្រុមនៅទីក្រុងឡុងដ៍ទៅកាន់វគ្គជម្រុះ Champions League ជាមួយនឹងការបញ្ចប់ចំណាត់ថ្នាក់លេខ 4 ឈ្នះពានរង្វាន់ Conference League និងពានរង្វាន់ Club World Cup ក្នុងរដូវកាលដំបូងរបស់គាត់ជាមួយនឹងក្រុមក្មេងៗប៉ុន្តែមានតម្លៃថ្លៃ។

ប៉ុន្តែទម្រង់លេងមិនសូវល្អក្នុងខែធ្នូ បានជំរុញឱ្យថ្នាក់ដឹកនាំរបស់ក្លឹបចាត់វិធានការ និងចែកផ្លូវជាមួយអ្នកចាត់ការវ័យ 45 ឆ្នាំនេះ។

...

ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្លឹបបាល់ទាត់ Chelsea និងគ្រូបង្វឹកលោក Enzo Maresca បានចែកផ្លូវគ្នា” ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print