នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបុរសបងប្អូនថ្លៃពីរនាក់ពីបទបង្កអំពើហិង្សា,អប់រំណែនាំកុំឲ្យមានតទៅទៀត

ចែករំលែក៖

ភ្នំពេញ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងនៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៦នេះថា បុរសពីរនាក់ជាបងប្អូនថ្លៃបានទាស់ ពាក្យសម្ដីគ្នានៅពេលផឹកស៊ីបង្កឲ្យមានការភ្ញាក់ផ្អើលពេលនេះសមត្ថកិច្ចបានអប់រំណែនាំដើម្បីកុំឲ្យបង្កហិង្សាតទៅទៀត។

ប្រភពខាងលើបានឲ្យដឹងថា បុរស២នាក់ដែលត្រូវជាបងថ្លៃនឹងប្អូនថ្លៃនឹងគ្នា ស្រវឹងស្រាទាស់សម្តីគ្នា នៅ ពេលផឹកស៊ី ហើយវាយគ្នាទៅវិញទៅមក នៅទួលពង្រ សង្កាត់ចោមចៅទី១ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នក ជិតខាងត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កោះហៅមកសួរនាំ។បន្ទាប់មកសមត្ថកិច្ចបានអប់រំនិងឲ្យធ្វើកិច្ចសន្យា ដោយថែមទាំងមានការធានាពីក្រុមគ្រួសារ ហើយពួកគេទទួលស្គាល់កំហុសនិងបានសុំទោសជាសាធារណៈ ដោយសន្យាមិនឲ្យកើតមានបង្កបញ្ហាជម្លោះប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់ ជាលើកទី២ទៀតឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង២២និង៣០នាទី នៅចំណុចលើផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានការកើតហេតុបង្កភ្ញាក់ផ្អើល បុរស ២នាក់វាយគ្នាទៅវិញទៅមក រវាងឈ្មោះ ជួប ចូច ភេទ ប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ មុខរបររត់កង់បី ស្នាក់ នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនិងឈ្មោះ មុំ ឈន់ ភេទប្រុស ជនជាតិខ្មែរ អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមិនបណ្តាលឲ្យរបួសស្នាមអ្វីនោះទេ។

...

មូលហេតុទំនាស់ពាក្យសំដីពេលផឹកសុីបង្កជាហិង្សាទៅវិញទៅមក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print