អ្នកស្លាប់និងបាត់ខ្លួនដោយគ្រោះទឹកជំនន់នៅកូរ៉េខាងជើងកើតឡើងជាបន្តបន្ទាប់

ចែករំលែក៖

គ្រោះទឹកជំនន់បង្កឡើងដោយព្យុះ Lionrock នៅកូរ៉េខាងជើងបណ្តាលឲ្យមានអ្នកស្លាប់និងបាត់ខ្លួនជាច្រើន។មកទល់ពេលនេះចំនួនអ្នកស្លាប់កើនឡើងដល់ ១៣៣នាក់ និងបាត់ខ្លួន ៣៩៥នាក់ហើយ។

ជាមួយគ្នានេះពលរដ្ឋកូរ៉េខាងជើង ជាងកន្លះលាននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ទៅរកកន្លែងមានសុវត្ថិភាព ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នេះ ដែលជាឥទ្ធិពលបន្សល់ទុកពីព្យុះទីហ្វុង Lionrock ដែលបានវាយប្រហារប្រទេសនេះ ចាប់តាំងពីចុងខែសីហា រហូតមកដល់បច្ចុប្បន្ននេះ ។

បើទោះជាយ៉ាងណាក្ដី អាកាសធាតុស្ថិតក្នុងសម្ពាធដ៏ទាបមួយនៅតែបន្ដជះឥទ្ធិពលអាក្រក់សម្រាប់ប្រទេសនុយក្លេអ៊ែរមួយនេះនៅឡើយ ហើយរដ្ឋាភិបាលបាននឹងកំពុងតែគៀងគររកជំនួយទាំងក្នុងនិងក្រៅស្រុកដើម្បី ជួយដោះស្រាយបញ្ហាគ្រោះថ្នាក់ធម្មជាតិដ៏ធ្ងន់ធ្ងរមួយនេះ ។

នៅពេលនេះដែរតំបន់ភាគកណ្តាលប្រទេសវៀតណាម កំពុងប្រឈមនិងខ្យល់ព្យុះបង្កឲ្យមានសម្ពាធទាបភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី១២ ខែកញ្ញា ព្យុះបានបកបោកចូលដល់ដីគោកនៅខេត្ត Quang Binh និង Binh Dinh។

ដោយសារទបានឆ្លងកាត់កោះជាច្រើនព្យុះមានកម្លាំងថយចុះ ពេលចូលដល់ដីគោកមានល្បឿនខ្យល់តែ ៥០ទៅ៦០គីឡូម៉ែត្រប៉ុណ្ណោះ និងធ្វើដំណើរបាន ១៥-២០គីឡូម៉ែត្រក្នុងមួយម៉ោង ៕

1 1

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print