លោកវរសេនីយ៍ទោ ភោក​ ភន និងមេភូមិពីរនៅស្រុកអន្លង់វែងយកដីពលរដ្ឋ៤៧គ្រួសារលក់ឲ្យឈ្មួញ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋ៤៧ គ្រួសារនៅភូមិថ្មី ឃុំត្រាំងតៅ ស្រុកអន្លង់ វែង ខេត្តឧត្តរមានជ័យបានចោទប្រកាន់លោក វរសេនីយ៍ទោ ភោគ ភន មេបញ្ជា ការកងអនុសេនាធំលេខ៧នៃតំបន់សឹករងស្រុកអន្លង់វែង និងមន្រ្តីក្រោមឱវាទម្នាក់ឈ្មោះហ៊ឹម សៀប និងមេភូមិ២នាក់គឺលោក ឈុន សាមិត្ត មេភូមិឈូក មាស និងលោក អ៊ំ ខុន មេភូមិរំដួលជើងភ្នំថាបានយកដីរបស់ ពួកគាត់ចំនួន១៩៧.៥ហិកតាលក់ទៅឲ្យ លោកឧកញ៉ាម្នាក់កាលពីពេលកន្លងទៅ ។

តំណាងប្រជាពលរដ្ឋឈ្មោះនង ផាត អាយុ៤៩ឆ្នាំបានឲ្យដឹងថា រូបគាត់ក៏ដូចជាប្រជាពលរដ្ឋទាំង៤៧គ្រួសារបានរុករានកាន់កាប់ដីស្រែចម្ការចាប់តាំងពីឆ្នាំ២០០៤រហូតមកដល់ឆ្នាំ២០១១ក៏ស្រាប់តែមានយោធាឈ្មោះភោក ភន និងឈ្មោះហ៊ឹម សៀប ជាមេបញ្ជាការកងអនុសេនាធំលេខ៧បានត្រូវរ៉ូវគ្នាជាមួយលោកមេភូមិរំដួលជើងភ្នំ និងមេភូមិឈូកមាសយកលក់ឲ្យអ្នកមានអំណាចម្នាក់ជាឧកញ៉ា ។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់បានដាក់ពាក្យបណ្តឹងដល់អាជ្ញាធរស្រុកនិងអាជ្ញាធរខេត្តជាច្រើនលើកមកហើយដោយអាជ្ញាថាចេះតែឲ្យពួកគាត់រង់ចាំរហូតជាច្រើនឆ្នាំមកនេះ ។ រហូតមកដល់ពេលនេះពួកគាត់អស់ជំនឿទាំងស្រុងទៅលើអាជ្ញាធរ គ្រប់ជាន់ថ្នាក់សុទ្ធតែត្រូវរ៉ូវគ្នាទាំងអស់ ។

នៅគ្រាដែលលោកភោកភននិងលោក ហ៊ឹម សៀប និងមេភូមិទាំង២នាក់មកឃាត់ រារាំងមិនឲ្យពួកគាត់បង្កបង្កើនផលដោយគេបានប្រាប់ថាដីនេះជាដីរបស់រដ្ឋដែលរក្សាទុកសម្រាប់ធ្វើបន្ទាយទាហាន និងជាកន្លែង ដាក់កាំភ្លើងធំ ។ តែរហូតមកដល់ឆ្នាំ២០១២ ក៏ស្រាប់តែមានគ្រឿងចក្ររបស់ក្រុមហ៊ុន ឯកជនចូលមកឈូសឆាយធ្វើចម្ការដំឡូងមីដោយពួកគាត់បាននាំគ្នាទៅឃាត់ ។ ដោយខាងភាគីក្រុមហ៊ុនបានប្រាប់ពួកគាត់ថា ក្រុមហ៊ុនបានទិញពីយោធា និងមេភូមិ ហើយ ។ ដោយសារតែអ្នកមានលុយនិង អ្នកមានអំណាចត្រូវរ៉ូវគ្នាទើបធ្វើឲ្យពាក្យ បណ្ដឹងរបស់ពលរដ្ឋក្រីក្រទន់ខ្សោយមិន មានប្រសិទ្ធភាពដែលយកដីពលរដ្ឋរាប់ រយហាត់បានយ៉ាងរលូន ។

រហូតមកដល់ពេលនេះប្រជាពលរដ្ឋក្រីក្រមិនមានដីទៀតឡើយគឺសូមឲ្យសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជួយដល់ពួកគាត់ផង ។

លោកភោក ភន បានឲ្យដឹងថា លោក មិនពាក់ព័ន្ធក្នុងរឿងនេះទេគឺរឿងរបស់អាជ្ញាធរដែលមានឯកសារស្របច្បាប់ ៕

odor-2odor-3 odor-4

ដោយ៖ ប៉ែននួន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print