ប្រធានាធិបតីហ្វីលីពីន ដាក់កាម៉ារ៉ា នៅតាមទីតាំងរដ្ឋាភិបាលទប់ស្កាត់អំពើពុករលួយ

ចែករំលែក៖

ប្រធានាធិបតីហ្វីលីពីនលោក Duterte បានឡើងគម្រោងដាក់កាម៉ារ៉ា តាមដានរាល់សកម្មភាពរបស់រដ្ឋាភិបាល ដើម្បីតាមដានសកម្មភាពរបស់មន្ត្រីក្រោមឪវាទនិងទប់ស្កាត់អំពើពុករលួយ។

លោក Duterte បញ្ជាក់នៅក្នុងសន្និសីទការសែតកាលពីសប្តាហ៍កន្លងមកនៅទីក្រុងដាវ៉ាវថា «នៅពេលដែលខ្ញុំគិតថា អំពើពុករលួយ ត្រូវបានរុញថយហើយនោះ វិធីសាស្ត្រខាងលើនិងជួយឲ្យថយដល់ទីបញ្ចប់»។

សកម្មភាពខាងលើរបស់លោក Duterte គឺជាការរំលឹកដល់បុគ្គលិកទាំងអស់ត្រូវតែខំធ្វើការដើម្បីជាតិនិងពលរដ្ឋ  បញ្ចៀសអំពើពុករលួយ ។ កាម៉ារ៉ាទាំងនោះអាចជួយឲ្យលោក Duterte មើលឃើញថា មន្ត្រីណាសកម្មនិងអសកម្ម ។ លោក Duterte បញ្ជាក់ទៀតថា សកម្មភាពខាងលើមិនប៉ះពាល់ដល់សិទ្ធផ្ទាល់ខ្លួនរបស់បុគ្គលឡើយ ។

លោក Duterte បន្តទៀតថា «ខ្ញុំនឹងដាក់កាម៉ារ៉ានៅតាំកន្លែងធ្វើការរបស់មន្ត្រី ដូច Gestapo ( អង្គការចារកិច្ចរបស់ហ៊ីត្លែរ) ។ ខ្ញុំគិតថា ការដាក់នោះគឺជារឿងត្រឹមត្រូវ នេះគឺជារដ្ឋាភិបាល មិនមែនក្រុមហ៊ុនឯកជនឡើយ ហើយក៏មិនប៉ះពល់ដល់សិទ្ធផ្ទាល់ខ្លួននោះដែរ។

នៅមុនពេលជាប់ឆ្នោតជាប្រធានាធិបតី លោក Duterte បានប្រកាសថា លោកនឹងបង្កើតរដ្ឋាភិបាលដែលមានសុក្រិតភាព ហើយរដ្ឋាភិបាលដំណើរការដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋដោយមានការទទួលខុសត្រូវ។

លោក Duterte ក៏បានប្រមានដែរថា ប្រសិនបើបុគ្គលិករដ្ឋាភិបាលប្រព្រិត្តអំពើពុករលួយនោះ និងត្រូវបញ្ជូនទៅកាន់សមរភូមិជួរមុខប្រឆាំងនិងក្រុមឧទ្ទាម៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print