ចាប់វៀតណាម៤នាក់បញ្ជូនទៅស្រុកវិញខណៈចូលមកកម្ពុជាដើរលក់សម្ភារគ្មានច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជនជាតិវៀតណាម ៤នាក់ត្រូវបាននគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនពេលដែលពួកគេជិះម៉ូតូដើរលក់សម្ភារ ប្រើប្រាស់និងស្បែកជើងជ័រតាមបណ្តា ផ្សារនានានិងតាមស្រុកមួយចំនួនក្នុងខេត្តកំពង់ស្ពឺ ។

ការឃាត់ខ្លួនជនជាតិវៀតណាមបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្សារសាមគ្គី ស្រុក សំរោងទង និងផ្សារកំពង់ស្ពឺ ក្រុងច្បារមន ។

លោកឧត្តមសេនីយ៍ត្រីសម សាមួន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺទទួលបន្ទុកអន្តោប្រវេសន៍បានឲ្យដឹងថា បុរសជនជាតិវៀតណាមទាំង៤នាក់ដែលកម្លាំងឃាត់ខ្លួនក្នុងបទល្មើស អន្តោប្រវេសន៍មានឈ្មោះ ១-Duong Buu ២-Dang Van Thanh ៣-Pham Van Duy និងទី៤-Dang Van Danh ។

លោកស្នងការរងបន្តថា ជនជាតិវៀតណាមទាំង៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់នៅពេលដែលពួកគេចូលមកស្រុកខ្មែរដើរលក់ស្បែកជើងជ័រព្រមទាំងសម្ភារប្រើប្រាស់ជាច្រើនទៀត ។

លោកស្នងការរងបន្តទៀតថាបន្ទាប់ពីឃាត់ខ្លួនឃើញថា ពួកគេមិនមានលិខិត អនុញ្ញាតឲ្យចូលមកប្រកបអាជីវកម្មពី សំណាក់អាជ្ញាធរមានសមត្ថកិច្ចឡើយហេតុដូច្នេះហើយទើបត្រូវឃាត់ខ្លួនដើម្បីកសាង សំណុំរឿងរត់ការតាមនីតិវិធី ។

ក្រោយសាកសួរជនជាតិវៀតណាមទាំង៤នាក់នេះត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធីបណ្តេញត្រឡប់ទៅស្រុកកំណើតវិញ ។

គួរបញ្ជាក់ថាកន្លងទៅកម្លាំងនគរបាលអន្តោប្រវេសន៍តែងតែចាប់បញ្ជូនជនជាតិវៀតណាមដែលចូលមករកស៊ីនៅស្រុកខ្មែរដោយពុំមានច្បាប់ឲ្យត្រឡប់ទៅស្រុក កំណើតវិញ ជាពិសេសនៅខេត្តកំពង់ស្ពឺ ជាច្រើននាក់មកហើយ ៕

spe-1 spe-2

ដោយ៖ សេនាស័ក្តិ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print