នៅថ្ងៃទី១២ ខែកញ្ញា យន្តហោះទម្លាក់គ្រាប់អាមេរិកបានធ្វើការហោះហើរនៅលើអាកាសកូរ៉េខាងត្បូង ជាការបង្ហាញ និងគំរាមកំហែងដល់កូរ៉េខាងជើង ក្រោយពេលប្រទេសនេះបានសាកល្បងគ្រាប់បែកបរមាណូដោយជោគជ័យ។
មន្ត្រីយោធាអាមេរិកប្រចាំនៅកូរ៉េខាងត្បូង បានឲ្យដឹងថា សកម្មភាពខាងលើរបស់អាមេរិកគឺដើម្បីបង្ហាញពីឥទ្ធិពលយោធាទៅលើកូរ៉េខាងជើង។ ប៉ុន្តែយន្តហោះដែលបញ្ជូនទៅនោះភាគីអាមេរិកមិនបានបញ្ជាក់ថា ដើម្បីបំពេញការងាអ្វីនោះឡើយ។
កន្លងមកសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានផ្សាយថា ដោយសាអាកាសធាតុមិនអំណោយផលជើងហោះហើររបស់យន្តហោះទម្លាក់គ្រាប់ B-1B របស់កម្លាំងទាហ៊ានអាមេរិកប្រចាំនៅឧប្បទ្វីបកូរ៉េ ពន្យាពេលហោះហើរ ២៤ម៉ោង។ អាមេរិកមានគម្រោងបញ្ជូនយន្តហោះទម្លាក់គ្រប់ពីរគ្រឿងកាទៅន់ឧប្បទ្វីបកូរ៉េដើម្បីទប់ទល់និងស្ថានភាពនៅទីនោះ។
ចាប់តាំងពីបញ្ចប់សង្គ្រាមឧប្បទ្វីបកូរ៉េ ដោយកិច្ចព្រមព្រៀងឈប់បាញ់ ប្រទេសទាំងពីស្ថិតនៅក្នុងតំណាក់កាលនៃសង្គ្រាមនៅឡើយ បើទោះបីកូរ៉េខាងជើង បានស្នើឲ្យអាមេរិកចុះសន្ធិសញ្ញាសន្តិភាពតែអាមេរិកមិនព្រម។ ចំណុចទាំងនោះហើយធ្វើឲ្យកូរ៉េខាងជើងត្រូវតែបង្កើនសម្ថភាបយោធា ដោយសង្គ្រាមអាចផ្ទុះឡើងគ្រប់ពេលវេលា។
រាល់ពេលដែលអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធនោះកូរ៉េខាងជើងបានគម្រាមថានិងវាយប្រហារទៅលើទីតាំងរបស់អាមេរិកនិងកូរ៉េខាងត្បូងដោយសមយុទ្ធនោះគឺជាការប៉ុនប៉ងឈ្លានពានទឹកដីកូរ៉េខាងជើង៕
ប្រែសម្រួល៖ ម៉ែវ សាធី