AC Milan ចុះហត្ថលេខាខ្ចីជើងខ្សែប្រយុទ្ធ Fullkrug របស់ West Ham

ចែករំលែក៖

ក្លឹបអ៊ីតាលី AC Milan បានចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប West Ham កីឡាករ Niclas Fullkrug ក្នុងលក្ខខ័ណ្ឌខ្ចីជើងសម្រាប់រយៈពេលដែលនៅសល់នៃរដូវកាលនេះ ជាមួយនឹងជម្រើសទិញយកជាអចិន្ត្រៃយ៍តែម្តង។

កីឡាករវ័យ 32 ឆ្នាំបានចូលរួមជាមួយក្រុមញញួរធំ ក្នុងកិច្ចព្រមព្រៀង 27 លានផោនពី Dortmund ក្នុងឆ្នាំ 2024 ។ ប៉ុន្តែខ្សែប្រយុទ្ធអាឡឺម៉ង់រូបនេះមានទម្រង់លេងមិនសូវល្អ ពេលលេងនៅភាគខាងកើតទីក្រុងឡុងដ៍ ដោយស៊ុតបញ្ចូលទីបានតែ 3 គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 29 លើកសម្រាប់ក្លឹប។

Fullkrug បានមកដល់ភាគខាងជើងប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុន ហើយបានហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីរបស់គាត់រួចហើយ។

ក្រុម AC Milan បានឡើងឈរលើកំពូលតារាង Serie A ជាមួយនឹងជ័យជម្នះ 1-0 នៅក្រៅដី លើក្រុម Cagliari កាលពីថ្ងៃសុក្រ ដែលគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទីពីររបស់ Rafael Leao បានធ្វើឱ្យក្រុមភ្ញៀវទទួលបាន 3 ពិន្ទុ។

Milan ដែលបានបន្តការមិនស្គាល់ចាញ់របស់ពួកគេក្នុង Serie A ដល់ទៅ 16 ប្រកួតនោះ មាន 38 ពិន្ទុ នាំមុខពីរពិន្ទុលើក្រុម Inter Milan ដែលធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bologna នៅថ្ងៃអាទិត្យ។

...

West Ham ឈរនៅលេខ18ក្នុងក្របខណ្ឌអង់គ្លេស Premier League មាមាន4ពិន្ទុពីតំបន់សុវត្ថិភាព៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print