ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៥ករណី ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។
ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ រួមមាន ៖ ជួញដូរ គ្មានឃាត់មនុស្ស ; ករណីដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ១៤នាក់(ស្រី ១នាក់) និងប្រើប្រាស់ ១ករណីទៀត ឃាត់ ១នាក់(ស្រី ០នាក់)។
ចំណែកវត្ថុតាងចាប់យកសរុបរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ១៥,៥១ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៥អង្គភាពបានចូលរួមបង្ក្រាប៖
កម្លាំងនគរបាលជាតិ ២អង្គភាព
១ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ៩នាក់ ស្រី ១នាក់ ចាប់យកIce ៦,៥១ក្រាម។
២ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៧ក្រាម។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថ ៣អង្គភាព
១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣៣ក្រាម។
២ / កណ្តាល៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៨,៣០ក្រាម៕ដោយ៖តារា










