បុរសជាជាងចាប់ជ្រីម្នាក់ឆក់ខ្សែភ្លើងក្នុងបូរីជីបម៉ុងលែន

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជាងចាប់ជ្រីម្នាក់ ខណៈយកម៉ូទ័របុកស៊ីម៉ង់ត៍ដែលហៀរចេញដើម្បីចាប់ជ្រីស្រាប់តែឆក់ខ្សែរភ្លើង ហើយត្រូវបានក្រុមការងារបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះតែអកុសល់បានដាច់ខ្យល់ស្លាប់មុនមកដល់មន្ទីពេទ្យ ។

ករណីនេះបង្កការភ្ញាក់ផ្អើកាលពីម៉ោង១៤និង១៥នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅការដ្ឋានផ្ទះល្វែងសង់ថ្មី ក្នុងបូរីជីបម៉ុងលែនផ្លូវឧកញ្ញាម៉ុងរិទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញ ថ្មីខណ្ឌសែនសុខ ។

បុរសដែលស្លាប់ឈ្មោះណិត ណាត់ អាយុ២៨ ឆ្នាំមុខរបរជាងចាប់ជ្រី ស្នាក់នៅក្នុងការដ្ឋានរោងកម្មករ ក្នុងបូរីជីបម៉ុងលែន ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិរកាដុះឃុំ ក្រាំងតាយ៉ង ស្រុកពាមជ័រ ខេត្តព្រៃវែង ។

តាមសំដីបុរសឈ្មោះយ៉េប រុំ អាយុ៣៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុងការដ្ឋានរោងកម្មករក្នុងបូរីជីបម៉ុងលែន ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជ័រ ខេត្តព្រៃវែងបានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ អ្នកស្លាប់បានកាន់ម៉ូទ័របុកស៊ីម៉ង់ត៍ ដែលចាក់ហៀរចេញមកក្រៅ ដើម្បីស្រួលបូកចាប់ជ្រី ដោយធ្វើនៅមុខវេរ៉ង់ដាខាងមុខជាន់ទី១ ខណះនោះស្រាប់តែឃើញជនរងគ្រោះដួលលើម៉ូទ័រ ពេលនោះកម្មករឈ្មោះកៀន សុធី បានរត់ទៅដកឌុយភ្លើងចេញភ្លាមៗ ហើយក្រុមការងារបានដឹកតាមរ៉ឺម៉កម៉ូតូយកមកសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមះ តែអកុសលបានដាច់ខ្យល់ស្លាប់មុនមកដល់មន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យកន្លែងកើតហេតុ ហើយឃើញថា បុរសខាងលើពិតជាស្លាប់ដោយសារឆក់ខ្សែរភ្លើងខ្លួនឯងពិតប្រាកដមែន និងបានប្រគល់សពអោយទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

aes-3-17-768x432 aes-4-15-768x432 aes-5-11-576x1024 aes-29-576x1024 aes-1-31-768x432 aes-2-24-768x432

ដោយ៖ តុង សីហា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print