ភ្នំពេញ៖ ទូរទស្សន៍ BTV ដែលបានទទួលសិទ្ធិផ្តាច់មុខក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ានអាយុក្រោម១៩ឆ្នាំ (AFF U19 Championship 2016)។
ស្ថានីយ៍មួយនេះបានបញ្ជាក់ថា៖ សូមជម្រាបជូនថា ដោយសារកន្លងមកមានការទាញយករូបភាពផ្សាយផ្ទាល់ ទៅផ្សព្វផ្សាយបន្តតាម Page Facebook ផ្ទាល់ខ្លួននោះ ខាងស្ថានីយ៍សូមបញ្ជាក់ជាថ្មីថា មិនអនុញ្ញាតិឲ្យមានការផ្សាយបន្តឡើយ។
ក្រៅពីការផ្សាយតាមទូរទស្សន៍ BTV តែមួយគត់នៅប្រទេសកម្ពុជា សិទ្ធិដែលយើងទទួលបានគឺមិនអនុញ្ញាតិឲ្យ ផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គមឡើយ ហើយប្រសិនបើមានការរំលោភបំពាននឹងបំរាមនេះ BTV នឹងចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ សុខ ខេមរា
...