ស្រ្តីម្នាក់ជិះម៉ូតូទៅប៉ះខឿនផ្លូវបន្តទៅបុកផ្ទប់បង្គោលប៉ាណូបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

​ ភ្នំពេញ​ ៖ ស្រ្តីម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ​ ក្រោយពេលជិះម៉ូតូម្នាក់ឯងលឿនមិនប្រយ័ត្នក៏រ៉េចង្កូតទៅប៉ះខឿនផ្លូវរួចបន្តទៅបុកផ្ទប់និងបង្គោលស្លាកប៉ាណូបន្ថែម​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោងប្រមាណជា១:១៥នារីរំលងអាធ្រាតឈានចូលថ្ងៃទី៥ខែមករា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

​ តាមប្រភពព័ត៌តមានពីកន្លែងកើតហេតុបានឱ្យដឹងថានៅ​ មុនពេលកើតហេតុគេឃើញនារីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា scoopyពណ៌សមួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 1KY-4764ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកាត់ហេតុខាងលើស្រាប់តែរ៉េចង្កូតប៉ះខឿនផ្លូវរួចបន្តទៅបុកផ្ទប់និងបង្គោលស្លាកប៉ាណូបណ្ដាលឲ្យបោកក្បាលដួលស្លាប់ភ្លាមៗពេលនោះក៏មានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ។

...

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការបាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរជាបណ្ដោះអាសន្ន។ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print