មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិវៀតណាម២នាក់ ជាមួយថ្នាំញៀនជាង ៥ម៉ឺនគ្រាប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តម សេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, ពីថ្ងៃទី២ ដល់៤ ខែមករា ឆ្នាំ២០២៦ កម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបក្រុមឧក្រិដ្ឋជនជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់ នៅគោលដៅទី១ ចំណុចខាងមុខផ្ទះ ១៣៦ ផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុច ចំណតរថយន្ត ជាន់ទី៧ នៃខុនដូមួយកន្លែង ស្ថិតនៅតាមផ្លូវមហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លទ្ធផលនៃការបង្ក្រាបនេះកម្លាំងជំនាញចាប់ខ្លួនជនជាតិវៀតណាមចំនួន ២នាក់ ភេទប្រុស ដោយចាប់យកវត្ថុតាង៖ គ្រឿងញៀនប្រភេទអ៊ិចស្ដាស៊ី(MDMA) ចំនួន ៥១,៤២៨គ្រាប់ មានទម្ងន់ប្រមាណ ១៨គីឡូក្រាម។

...

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីស៊ើបអង្កេតបន្ត តាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print