កាមេរូន នឹងត្រូវប៉ះម្ចាស់ផ្ទះម៉ារ៉ុកក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Africa Cup of Nations (Afcon) ឆ្នាំ 2025 បន្ទាប់ពីគ្រាប់បាល់របស់ Junior Tchamadeu និង Christian Kofane បានផ្តល់ឱ្យពួកគេនូវជ័យជម្នះ 2-1 លើក្រុមអាហ្វ្រិកខាងត្បូង។
បន្ទាប់ពីការចាប់ផ្តើមវាយលុកយ៉ាងខ្លាំងរបស់កីឡាករអាហ្រ្វិកខាងត្បូង វាគឺជាសំណាងដែលជួយបង្កើតឱកាសខ្សែការពារស្ដាំ Tchamadeu របស់ Stoke City រកគ្រាប់បាល់បើកឆាកនៅនាទីទី 34 ឱ្យកាមេរូននាំមុខមុននៅតង់ទីមួយ។
ការប្រកួតក៏មានភ្លៀងធ្លាក់មកខ្លាំងផងដែរ ខ្សែប្រយុទ្ធ Kofane បានតែតបាល់បញ្ចូលទីដ៏ល្អឥតខ្ចោះទៅលើអ្នកចាំទី Ronwen Williams ត្រឹមតែពីរនាទីប៉ុណ្ណោះក្នុងតង់ទីពីរ បន្ទាប់ពីមានការបញ្ជូនបាល់ពីស្លាបឆ្វេងដោយកីឡាករ Mahamadou Nagida ។
អាហ្វ្រិកខាងត្បូងបានធ្វើឱ្យអ្នកគាំទ្ររាប់ពាន់នាក់របស់ពួកគេទៅផ្ទះដោយរីករាយ នៅពេលដែលកីឡាករ Evidence Makgopaរកបានមួយគ្រាប់ចុងម៉ោងជិតចប់ការប្រកួត។
ចំណែកក្រុមម្ចាស់ផ្ទះដែលបានយកឈ្នះតង់ហ្សានី 1-0 កាលពីថ្ងៃអាទិត្យមុននេះ ឥឡូវនេះកំពុងរង់ចាំក្រុម កាមេរូន ដែលមើលទៅហាក់ដូចជាការប៉ះគ្នាដ៏ស្រក់ទឹកមាត់នៅក្នុងទីក្រុង Rabat នៅថ្ងៃសុក្រ៕










