រថយន្តដឹកអ្នកដំណើរ បើកបុកនិងកិនបុរសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តដឹកអ្នកដំណើរ បេីកបុកពីក្រោយ នឹង កិនបណ្តាលឲ្យស្លាប់ភ្លាមៗ​ កាល​ពី​វេលា​ម៉ោង​៥ នឹង ១០នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០៥​ ខែ​មករា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​មហា​វិថី​ព្រះ​មុនីវង្ស ​(មុខ​ស្ថានទូត​បារាំង​)​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃើញ បុរសម្នាក់​​ជិះ​ម៉ូតូ​ មួយគ្រឿង ម៉ាក HONDA Dream ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1Y-5498 ធ្វើដំណើរតាមបណមតោយផ្លូវ​មហា​វិថី​ព្រះ​មុនីវង្ស ក្នុងទិសដៅពីជេីងទៅត្បូងលុះពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមាន​រថយន្ដ​ដឹកអ្នកដំណេីរ​ធន់ធំ​ មិន​ចាំ​ស្លាកលេខ បាន​បេីក​បុកពីក្រោយយ៉ាងពេញទំហឹង​ហេីយ​ថែមទាំងកិន​ទៀត បណ្តាលឲ្យស្លាប់យ៉ាងអនោចអធ័ម។ ​ភ្លាមៗ​នោះរថយន្ដ​បាន​បេីក​គេចខ្លួន​បាត់​ស្រមោល​ ។

...

ក្រោយ​​កេីតហេតុ ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មក​ធ្វេី​ការ​វាស់​វែង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​ និង​ធ្វើ​ការ​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ធ្វើ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​។ ចំណែក​ឯ​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕ អត្ថបទ ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print