អគ្គិភ័យឆាបឆេះសាលាបង្រៀនបំប៉នក្រៅម៉ោង ធី អេហ្វ វ៉ាយ តែសំណាងល្អ មិនបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់

ចែករំលែក៖

ភ្នំពេញ: អគ្គិភ័យបានឆាបឆេះសាលាបង្រៀនបំប៉នក្រៅម៉ោង ធី អេហ្វ វ៉ាយ តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ២២:៣០នាទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវលេខ១៦ ផ្ទះលេខ៣៦ ភូមិតិក្ខបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។

នៅក្នុងហេតុការណ៍អគ្គិភ័យនេះដែរកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង០៦ម៉ែត្រគូប ។ រថយន្តជំនួយ រថយន្តពន្លត់អគ្គិភ័យបុរីឈូកវ៉ា២ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង០៥ម៉ែត្រគូប ហើយកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ គ្រប់គ្រងនិងពន្លត់ភ្លើងបានទាំងស្រុងនៅម៉ោង ២៣:១០នាទី នាថ្ងៃខែឆ្នាំដដែល ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ម្ចាស់ទីតាំងឈ្មោះសៀង នាង ភេទស្រី អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះ។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ។ ផ្ទះដែលត្រូវភ្លើងឆាបឆេះជាប្រភេទសំណង់ថ្មបេតុងទំហំ ០៨ម៉ែត្រx១២ម៉ែត្រ ។ ខូចខាតសម្ភារៈ ឆេះខូចខាតពូកចំនួន១ ម៉ាស៊ីនត្រជាក់១គ្រឿង ទូទឹកកក១គ្រឿង តុកៅអីមួយចំនួន សម្ភារៈផ្ទះបាយទាំងស្រុង តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print