បើកម៉ូតូលឿនឡេីងទួលដួលរបួសធ្ងន់២នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់បានរងរបួសបាក់ភ្លៅម្ខាងនិងយុវតីម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលឡេីងទួលកាត់ទទឹងផ្លូវកាលពីវេលាម៉ោង៥និង៤៩នាទីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦នៅតាមផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១មានឈ្មោះ លិញ រិ ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសបាក់ភ្លៅខាងឆ្វេង  មានអាសយដ្នាននៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនរងគ្រោះទី២មានឈ្មោះ ធី វត្តី ភេទស្រី អាយុ១៨ឆ្នាំ មានអាការៈចុកទ្រូង   និងមានអាសយដ្នាននៅភូមិផ្សារលេី  សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម​ឌុបយុវតីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ (ផ្លូវខាងមុខសាលាជម្ពូវ័ន)ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលឡេីងទួលកាត់ទទឹងផ្លូវដែលសម្គាល់កុំឲ្យបេីកបរលឿន​ បណ្តាលឲ្យដួលរងរបួសបាក់ភ្លៅខាងឆ្វេង​ ចំណែកយុវតីជិះខាងក្រោយរងរបួសចុកទ្រូង។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print