ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបេីកបុកហេីយគេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣៩នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦នៅតាមផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ យ៉ាន់ បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសបែកក្បាលផ្នែកខាងឆ្វេងនិងរយះកូនដៃខាងស្តាំ មានអាសយដ្នាននៅ ភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LK 3752 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងធ្វេីដំណេីរមកពីក្រោយបុកពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូដួលបោកនិងថ្នល់រងរបួសធ្ងន់ ចំណែករថយន្តបានបេីកគេចខ្លួនបាត់ទៅ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំមកប្អូនមកទទួល៕
ដោយ៖សុខាសែនជ័យ










