នៅថ្ងៃទី 4 ខែមករា យោធាវេណេស៊ុយអេឡាបានទទួលស្គាល់អនុប្រធានាធិបតី Delcy Rodriguez ជាមេដឹកនាំបណ្ដោះអាសន្នរបស់ប្រទេស។ រដ្ឋសភាវេណេស៊ុយអេឡាក៏នឹងបន្តសកម្មភាពដែលបានកំណត់ពេលរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះ ប្រទេសអាមេរិកឡាទីនជាច្រើន និងអេស្ប៉ាញបានចេញសេចក្តីថ្លែងការណ៍រួមប្រឆាំងនឹង “ការគ្រប់គ្រង” ពីខាងក្រៅលើប្រទេសវេណេស៊ុយអេឡា។
នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ រដ្ឋមន្ត្រីក្រសួងការពារជាតិវេណេស៊ុយអេឡា លោក Vladimir Padrino Lopez បានសម្តែងការគាំទ្រចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលដែលតែងតាំងលោកស្រី Rodriguez ជាប្រធានាធិបតីបណ្ដោះអាសន្នរយៈពេល 90 ថ្ងៃ។
លោកក៏បានបញ្ជាក់ផងដែរថា រដ្ឋសភានឹងបន្តធ្វើការឡើងវិញបន្ទាប់ពីថ្ងៃឈប់សម្រាកនៅថ្ងៃទី 5 ខែមករាតាមការគ្រោងទុក ហើយបានជំរុញឱ្យប្រជាជនវេណេស៊ុយអេឡាវិលត្រឡប់ទៅរកជីវិតធម្មតារបស់ពួកគេវិញនៅក្នុងថ្ងៃខាងមុខ ដោយបញ្ជាក់ថាប្រទេសនេះត្រូវតែបន្តដើរលើមាគ៌ារដ្ឋធម្មនុញ្ញរបស់ខ្លួន។
រដ្ឋមន្ត្រី Padrino Lopez ក៏បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីថ្ងៃមុនដែលបានសម្លាប់ទាហាន និងជនស៊ីវិលវេណេស៊ុយអេឡាជាច្រើននាក់។ រហូតមកដល់ពេលនេះ ប្រទេសវេណេស៊ុយអេឡាមិនទាន់បានចេញផ្សាយតួលេខផ្លូវការនៃអ្នកស្លាប់ និងរបួសពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកយ៉ាងឆាប់រហ័សនៅឡើយទេ។
នៅថ្ងៃដដែលនោះ ប្រទេសអាមេរិកឡាទីនចំនួនប្រាំ និងប្រទេសអេស្ប៉ាញ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ប្រឆាំងនឹងការប៉ុនប៉ងណាមួយពីខាងក្រៅ ដើម្បី «គ្រប់គ្រង» ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន នឹង «គ្រប់គ្រង» ប្រទេសនេះ និងអាចចូលប្រើប្រាស់ធនធានប្រេងរបស់ប្រទេសវេណេស៊ុយអេឡា៕
រូបថត: TTXVN










