លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​៖​ ប្រគល់ម៉ូតូជូនវីរកងទ័ពជួរមុខ មាស ប្រឹក្សា ដើម្បីយកទៅប្រើប្រាស់វិញ​

ចែករំលែក៖

ភ្នំពេញ​៖​ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្រី​ ហ៊ុន ស៊ីណាត បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់ម៉ូតូ០១គ្រឿងជូនដល់វីរកងទ័ពក្រោយពីម្ចាស់ហាងបញ្ចាំម៉ូតូបានប្រគល់ម៉ូតូ០១គ្រឿងនេះដល់វីរកងទ័ពវិញ!

សូមបញ្ជាក់ថា៖​ ថ្មីៗនេះក្រោយពីឃេីញមានការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមថាមានវីរកងទ័ពជួរមុខ០១នាក់ឈ្មោះ​ មាស ប្រឹក្សា អាយុ៣១ឆ្នាំ ជាប់ដៃប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជានៅសមរភូមិមុខហេីយបានបញ្ចាំម៉ូតូ៣ខែមិនបានមកបង់ប្រាក់ នៅហាងទទួលបញ្ចាំម៉ូតូ០១កន្លែងស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

​ ទទួលបានពត៌មាននោះភ្លាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈការជួយជ្រោមជ្រែងពីលោកស្រី ហ៊ុន ស៊ីណាត ផងដែរ លោកស្នងការ ក៏បានបញ្ជាទៅលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំកម្លាំងចុះទៅដល់ហាងបញ្ចាំម៉ូតូខាងលើ ដើម្បីសួរនាំ ហើយជួបម្ចាស់ហាងក៏បានដឹងច្បាស់ថាម៉ូតូនោះពិតជាម៉ូតូវីរកងទ័ពពិតប្រាកដនោះមែន ដោយម្ចាស់ហាងបញ្ចាំក៏បានជូនម៉ូតូនោះទៅវីរកងទ័ពវិញនិងមិនគិតទាំងការប្រាក់និងប្រាក់ដើមផងទៀត។

...

ជាមួយគ្នានោះ លោកស្នងការ ក៏បានឧបត្ថម្ភថវិកា សម្ភារ មួយចំនួនជូនដល់វីរកងទ័ពនិងក្រុមគ្រួសារផងដែរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print