ភ្នំពេញ៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់បានស្លាប់នៅកន្លែងកំសាន្ត«ភូមិគ្រឹះកោះស្នេហ៍»ហេតុការណ៍ដ៏អាក្រក់បង្កអោយមានការភ្ញាក់ផ្អើលនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពក្មេងប្រុសខាងលើមានឈ្មោះ គង់ គីមជុនអាយុ៩ ឆ្នាំ មុខររបរសិស្ស ស្នាក់នៅ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ម្តាយរបស់ក្មេងប្រុសរងគ្រោះខាង លើបាននាំកូនៗរបស់គាត់ទៅលេងសួនទឹកនៅចំនុចកើតហេតុខាងលើ។ ខណៈពេលដែលក្មេងប្រុសរងគ្រោះឃើញប្អូនប្រុសលិបទៅក្នុងទឹក ក៏បានចុះទៅជួយ ហើយក៏បានលង់ឈ្លក់ក្នុងទឹករយៈពេលជិត២០នាទី។ ភ្លាមៗនោះស្ត្រីជាម្តាយក៏បានចុះទៅជួយស្រង់កូនរបស់គាត់ចេញពីក្នុងទឹក ហើយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ តែអកុសល់ក្មេងប្រុសខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ ម្ចាស់ទីតាំងបានប្រញាប់ប្រញាល់បញ្ជូនសពកុមារចេញពីទីតាំងរបស់ខ្លួនយ៉ាងទានហន់និងសុំកុំឲ្យម្តាយសពប្តឹងផ្តល់ដោយបានផ្តល់លុយ២០០០ដុល្លារយកទៅធ្វើបុណ្យ ។
សមត្ថកិច្ចបានចុះទៅពិនិត្យសពនៅទីតាំងកើតហេតុ។ បច្ចុប្បន្នសពកុមារជនរងគ្រោះបានយកទៅធ្វើបុណ្យនៅភូមិបូរីកម្មករ ខណ្ឌសែនសុខ ភ្នំពេញ៕










