ធ្វើសំណង់ជាមួយគ្នាប្រាប់ថា ខ្ចីម៉ូតូទៅទិញស្រាបៀរមួយភ្លែតស្រាប់តែបាត់ឈឹង,សមត្ថកិច្ចតាមចាប់ដល់ស្រុកកំណើត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០២៦នេះថា ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បង្ក្រាបការឆបោកម៉ូតូបានមួយករណី។

មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងថា កាលថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦ មានករណីឆបោកម៉ូតអ្នកធ្វើការសំណង់ជាមួយគ្នា ។ នៅចំណុចការដ្ឋានសំណង់ ស្ថិត នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយវេលាម៉ោង១៨និង៣០នាទី មានឈ្មោះ យី ដន ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិក្រាស់ស្ពវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ជាអ្នកសំណង់ជាមួយគ្នា បានខ្ចីម៉ូតូ ម៉ាកសង់ឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ2025 ពាក់ផ្លាកលេខ សៀមរាប1AT.6171 លេខតួ លេខម៉ាសុីនND125N0263213 ពីម្ចាស់ម៉ូតូឈ្មោះ រស់ រេង ភេទប្រុស អាយុ ៣៤ឆ្នាំ បច្ចុប្បន្នស្នាក់ នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថាយកទៅទិញស្រាបៀមួយភ្លែត រួចជិះទៅបាត់រហូត។

លុះមកដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ មិនឃើញយកម៉ូតូត្រឡប់មកវិញ ក៏សម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលរការកោះ។

ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ១២ និង ០០ នាទី កម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកសហការស្រាវជ្រាវ ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកំពុងសឹងនៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង(ម៉ូតូ) រួមទាំងម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន០១កញ្ចប់តូច យកមកអធិការដ្ឋាននគស្រុកគងពិសី កសាងសំណុំរឿងអនុវត្តចាត់ការតាមនីតិវិធី។

...

បច្ចុប្បន្នជួនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print