ថៃ ៖ ថៃកាន់តែបង្ហាញឲ្យពិភពលោកឃើញកាន់តែច្បាស់ ពីទង្វើរដ៏អាក្រក់យង់ឃ្នង ជាមួយបទឧក្រិដ្ឋផ្សេងៗ ដោយសារតែកាលពីពេលថ្មីៗនេះ មាន
ជនចិននិងស្រីថៃ បង្ខំឱ្យយុវជនថៃអាយុ១៨ឆ្នាំ ត្រូវតែបង្កើតគណនីខ្មោច បើមិនព្រមធ្វើតាមគំរាមសម្លាប់គ្រួសារ វាយដំ និងអូសចូលឃុំក្នុងខុនដូនៅប៉ាតាយ៉ា។
ហេតុការណ៍ដ៏អាក្រក់នេះផ្ទុះចេញពីក្រុងប៉ាតាយ៉ាទៀតហើយ ក្រោយធ្លាយរឿងក្មេងប្រុសថៃអាយុ១៨ម្នាក់ចាញ់បោកឧក្រិដ្ឋជនចិននិងស្រីថៃ ឱ្យបង្កើតគណនីខ្មោច បើមិនព្រមធ្វើតាមគំរាមសម្លាប់គ្រួសារ វាយដំ និងអូសចូលឃុំក្នុងខុនដូនៅប៉ាតាយ៉ា!។
ដំណើរដើមទងនៃហេតុការណ៍ដ៏រន្ធត់ដែលបានកើតឡើងនៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី យុវជនថៃអាយុ ១៨ ឆ្នាំម្នាក់ ស្ទើរតែធ្លាក់ខ្លួនជាជនរងគ្រោះនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន បន្ទាប់ពីចាញ់បោកការប្រកាសរើសបុគ្គលិកតាមរយៈ Facebook រួចត្រូវបានគេនាំទៅខុនដូប្រណីតមួយ។ នៅទីនោះ រូបគេត្រូវបានបង្ខំឱ្យបើកគណនីធនាគារ និងកាបូបលុយអេឡិចត្រូនិក (Wallet) ត្រូវបានដកហូតឯកសារ ព្រមទាំងរងការគំរាមកំហែងធ្វើបាបគ្រួសារ និងគំរាមសម្លាប់ចោលមួយគ្រួសារ ព្រមទាំងប៉ុនប៉ងចាប់ខ្លួនបង្ខាំងទុកជាថ្មី៕
ដោយ៖ ជ្រោយពេជ្រ










