ប្រធានាធិបតីកូឡុំប៊ី​ ព្រមានប្រើកម្លាំងសព្វាវុធបើ«ដូណាល់ត្រាំ»​ ហានចាប់ខ្លួនប្រធានាធិបតីខ្លួនដូចលោក​ ម៉ាឌូរ៉ូ

ចែករំលែក៖

កូឡុំប៊ី៖ លោក Gustavo Petro ប្រធានាធិបតីកូឡុំប៊ីបានចេញមុខប្រកាស នឹងព្រមានទៅកាន់ដូណាល់ត្រាំវិញថារូបលោកផ្ទាល់និងទាហានកូឡុំប៊ីនឹងឆ្លើយតបជាមួយសព្វាវុធគ្រប់ប្រភេទប្រឆាំងនឹងសហរដ្ឋអាម៉េរិក ប្រសិនបើសហរដ្ឋអាម៉េរិកវាយប្រហារប្រទេសរបស់លោក និងហានចាប់ខ្លួនលោកដូចដែលលោកត្រាំបានអះអាង។ ការឆ្លើយតបរបស់លោក Gustavo Petro ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកដូណាល់ត្រាំបានប្រកាសតាមរយៈយន្តហោះ AIR FORCE ONE ថាប្រទេសកូឡុំប៊ីអាចជាប្រទេសបន្ទាប់ក្នុងប្រតិបត្តិការយោធាអាម៉េរិកបោសសម្អាតគ្រឿងញៀន លោកត្រាំចោទថាលោក Gustavo Petro ជាមនុស្សឈឺ និងជាមេដឹកនាំប្រទេសដែលផលិតកូកាអ៊ីន និងដឹកជញ្ជូនលក់ទៅកាន់សហរដ្ឋអាម៉េរិក។

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានសរសេរនៅក្នុងសារមួយដែលបានបកប្រែជាភាសាអង់គ្លេសពីភាសាអេស្ប៉ាញថា «ទោះបីជាខ្ញុំមិនមែនជាយោធាក៏ដោយ ខ្ញុំដឹងអំពីសង្គ្រាម និងការសម្ងាត់»។ «ខ្ញុំបានស្បថថានឹងមិនប៉ះអាវុធម្តងទៀតចាប់តាំងពីកតិកាសញ្ញាសន្តិភាពឆ្នាំ ១៩៨៩ (គឺជាកិច្ចព្រមព្រៀងនយោបាយមួយដែលបានចុះហត្ថលេខានៅថ្ងៃទី ១០ ខែមករា ឆ្នាំ ១៩៨៩ រវាងរដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧទ្ទាម M-19 ដែលបានកំណត់ក្របខ័ណ្ឌសម្រាប់ការរំសាយកងទ័ព M-19 និងការផ្លាស់ប្តូរទៅជាគណបក្សនយោបាយស្របច្បាប់។) លោក Gustavo Petro ព្រមានថាសម្រាប់មាតុភូមិ ខ្ញុំនឹងកាន់អាវុធម្តងទៀត។

លោក Petro ក៏បានបដិសេធការចោទប្រកាន់របស់លោក ត្រាំ ដែលថាលោកមានទំនាក់ទំនងជាមួយនឹងការជួញដូរគ្រឿងញៀនថា «ខ្ញុំមិនមែនជាមនុស្សខុសច្បាប់ទេ ហើយខ្ញុំក៏មិនមែនជាអ្នកញៀនថ្នាំដែរ»។ ខ្ញុំមានតែទ្រព្យសម្បត្តិគ្រួសារខ្ញុំប៉ុណ្ណោះដែលខ្ញុំនៅតែបង់ពន្ធជូនរដ្ឋធម្មតា ហើយរបាយការណ៍ធនាគាររបស់ខ្ញុំត្រូវបានចេញផ្សាយដោយគ្មានការលាក់បាំងណាមួយឡើយ៕ដោយ​៖តារា​

...


រូបភាព​៖​ លោក Gustavo Petro ប្រធានាធិបតីកូឡុំប៊ី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print