សិស្សសាលាម្នាក់ជិះម៉ូតូលឿនបុករថយន្តពីក្រោយបណ្តាលឲ្យរងរបួសបាក់ជេីង

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់ជាសិស្សសាលាជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យរងរបួសបាក់ជេីងត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យកាលពីវេលាម៉ោង០៧និង៣២នាទីព្រឹក ថ្ងៃទី០៦​ ខែមករាឆ្នាំ២០២៦​ នៅតាមបណ្តោយផ្លូវបេតុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល​ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះបណ្ឌិត​ សុវណ្ណដា​ ភេទប្រុស អាយុ១៣ឆ្នាំ របួស(បាក់ជេីងខាងស្តាំនិងរបួសចង្កា)មានអាស័យដ្ឋាននៅភូមិតាំងរនាម​ សង្កាត់ប្រទះឡាង​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុរថយន្តម៉ាកតូយូតា​ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2P 0716 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងល្បឿនល្មមខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានយុវជនម្នាក់ពាក់ខោអាវសិស្សសាលាជិះម៉ូតូហុងដាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបាក់ជេីងខាងស្តាំ។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ​ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print