នៅដើមឆ្នាំ២០២៦នេះ​! ​តម្លៃមាស​នឹង​បំបែក​កំណត់ត្រា​ថ្មីខ្ពស់បំផុត ​៥៦០០ ​ដុល្លារ ​មួយតម្លឹង

ចែករំលែក៖

ភ្នំពេញ​៖​ តម្លៃ​មាស​នឹង​កើន​ឡើង​បំបែក​កំណត់​ត្រាថ្មី​ខ្ពស់បំផុតដល់ ​៥ ៦០០ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង ​នៅក្នុង​ត្រី​មាស​ទី១ ​ឆ្នាំ ២០២៦ ​ដោយសារ​វិបត្តិសេដ្ឋកិច្ច ​ភូមិ​សាស្ត្រ​នយោបាយ ​សង្គ្រាមរុស្ស៊ី-​អ៊ុយក្រែន​ ​និង​ការ​ចាប់​ខ្លួន​មេដឹកនាំវេណេស៊ុយអេឡា​កាល​​ពីពេល​ថ្មីៗ​នេះ​។​

បេីតាមប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​លោក ឡុង សំណាង ​បានឱ្យដឹងថា ​ស្ថានភាពពិភពលោក​រឹតតែធ្វើឱ្យមានការភ័យខ្លាច​ ខណៈអ្នកវិនិយោគធំៗ​មួយចំនួន ​មិន​មើល​​​ឃើញ​ការជួញដូរអ្វី​ក្រៅតែពីតម្លៃហាងឆេងមាស។​

​លោក ឡុង សំណាង ​បញ្ជាក់ថា៖ ​«វិនិយោគិនធំៗ គេកត់ចំណាំទុកថា ​តើ​ពេល​ដែលមានសង្គ្រាម ​មានវិបត្តិសេដ្ឋកិច្ចកើតឡើង ​តើអាជីវកម្មមួយណាដែលល្អជាងគេបំផុត ​មានតែហាង​ឆេង​មាសទេ ​ដែលមានសុវត្ថិភាពបំផុត​ ហើយរកផលចំណេញបានច្រើន​ ព្រោះតម្រូវការ​មាស​កើន​ឡើង​សម្រាប់​ប្រទេស​ទិញទុកសម្រាប់ការពារហានិភ័យ»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ​របស់អាមេរិក ​តម្លៃមាសបានហក់ឡើងខ្ពស់បំផុត ​៥៤៨០ ​ដុល្លារ ​ក្នុងមួយតម្លឹង ស្មើនឹងជាង ៦០% ​នៅក្នុងឆ្នាំ ២០២៥។

​លោក ឡុង សំណាង បានបញ្ជាក់បន្ថែមថា តម្លៃហាងឆេងមាស នឹងបំបែកកំណត់ត្រាថ្មី​ដល់ ៥៦០០ ដុល្លារ ក្នុងមួយតម្លឹងនៅដើមឆ្នាំ ២០២៦ នេះ។

...

​គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ តម្លៃមាសក្នុងស្រុកលក់ចេញ ៥៤០ ដុល្លារ ក្នុងមួយជី កើនឡើង ១០ ដុល្លារ ធៀបនឹងថ្ងៃសុក្រចុងសប្ដាហ៍មុន ៥៣០ ដុល្លារ មួយជី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print