ខេត្តកំពង់ស្ពឺ: ករណី “ គ្រោះថ្នាក់ចរាចរណ៍“ រវាងរថយន្ត និងម៉ូតូសណ្តោងបុកគ្នាខ្ទាតមនុស្សចូលរថយន្តកុងតឺន័រកិនបុរសម្នាក់បណ្ដាលឲ្យបានស្លាប់ និងបុរសម្នាក់ រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលម្សិលមិញស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៧៩-៨០ ភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលទទួលបានពត៌មាននេះភ្លាមកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ សម្រួលចរាចរណ៍ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ម៉ូតូសណ្តោងរ៉ឺម៉ក ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរពីទិសខាង លិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បានប៉ះជាមួយ
រថយន្ត ម៉ាកសាំងយ៉ុង ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ 2A-7984 (អ្នកបើកបរគេចខ្លួនពីកន្លែងកើតហេតុ) ដែលកំពុងបញ្ច្រាសទិសគ្នា រួចបានខ្ទាតអ្នកបើកម៉ូតូឈ្មោះ ទុយ សារី ចូលរថយន្តកុងតឺន័រម៉ាក NISSAN DIESEL ពណ៌ស ពាក់ផ្លាកលេខព្រះ សីហនុ 3A-0323 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខភ្នំពេញ 4A-7745 អ្នកបើកបរគេចខ្លួនពី កន្លែងកើតហេតុ ។ ចំពោះវត្ថុតាងទាំង ០៣គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ភ្នំស្រួច ចាត់ការតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ










