រថយន្តស៊េរីទំនើប២គ្រឿងបុកគ្នាផ្លូវបំបែកជាបួនបណ្ដាលឲ្យមួយគ្រឿងបោកផ្ទប់នឹងបង្គោលភ្លើងក្រឡាប់ផ្ងារជើងខូចខាតធ្ងន់ធ្ងរ

ចែករំលែក៖

​ ភ្នំពេញ៖​ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក DODGEមួយគ្រឿងឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿន​ រួចក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ា GAC បើកឆ្លងផ្លូវដូចគ្នាចំពីក្រោយចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងប៉ើងបោកផ្ទប់និងបង្គោលភ្លើងក្រឡាប់អូសទៅមុខជាច្រើនម៉ែត្រ​ នឹងក្រឡាប់ផ្ងាជេីង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ២:១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាម បណ្ដោយផ្លូវ៦៣ កែងផ្លូវ១៧៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក GAC ពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 2CG-1063 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្ស៣នាក់ផ្សេងទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ១៧៨ទិសដៅពីកើតទៅលិចឆ្លងផ្លូវបំបែកជា ៤ ខណៈពេលឆ្លងជិតផុតផ្លូវស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកDODGE ពណ៌មង្ឃុត ពាក់ស្លាកលេខ កម្ពុជា H14.6866 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦៣ទិសដៅពីត្បូងទៅជើងឆ្លងផ្លូវបំបែកជាបួនដូចគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តGAC ចំពីក្រោយចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្ត GAC ទៅបោកផ្ទប់បង្គោលភ្លើងក្រឡាប់អូសទៅមុខជាច្រើនម៉ែត្រ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

...

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print