ខេត្តក្រចេះ÷បុរសម្នាក់បានធ្វេីអត្តឃាតដោយលោតទឹក នៅចំណុចលើស្ពានព្រែកឆ្លូង ក្នុងភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ នាវេលា១២៖៤០នាទី នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៦។
ជនរងគ្រោះមានឈ្មោះ ផន វិទូ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើត ហេតុលោកពូម្នាក់ ត្រូវជាឪពុកបង្កើតជនរងគ្រោះ បាននាំគ្នាបម្រុងយកមកស្រោចទឹកនៅវត្ត ស្រាប់តែជនរងគ្រោះក៏រត់សំដៅទៅលើស្ពានក៏លោតទឹកតែម្តង ។
ប្រភពដដែលបន្តថា ជនរងគ្រោះជាមនុស្សមានបញ្ហាសសៃប្រសាទ និងមានជំងឺប្រចាំកាយជាយូរឆ្នាំមក ហើយ ធ្លាប់យកទៅព្យាបាលនៅមន្ទីរពេទ្យច្រើនកន្លែងផងដែរ ប៉ុន្តែព្យាបាលមិនជា ទើបថ្ងៃនេះថានាំមកស្រោចទឹកម្តង ក្រែងបានប្រសើរឡើង ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនាវេលាវេលា១២:៤០នាទី រហូតដល់វេលាម៉ោងប្រមាណជាង ៣ រសៀល ថ្ងៃដដែល ទើបរកឃើញសាកសពជនរងគ្រោះ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វេីបុណ្យតាមប្រពៃណី ៕










