សមត្ថកិច្ចប៉ុស្តិ៍និរោធឃាត់ខ្លួនម្នាក់ករណី ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្ដិអ្នកដទៃ

ចែករំលែក៖

ភ្នំពេញ : សមត្ថកិច្ចប៉ុស្តិ៍និរោធបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំនោមបក្សពួកច្រើននាក់ខឹងរឿងជិះម៉ូតូមើលមុខនាំបក្សពួកមកវាយបណ្ដាលជនរងគ្រោះរងរបួសច្រើននាក់និងវាយកំទិចម៉ូតូថែមទៀតបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៦ ខែ មករា ឆ្នាំ ២០២៦នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ ៣៤៩ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមលោកវរៈសេនីយ៍ត្រី ហោ ស៊ីលីហូវ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ខណ្ឌច្បារអំពៅបានបញ្ចាក់ថាក្រោយពីទទួលបណ្ដឹងជនរងគ្រោះចំនួ២នាក់រួចបានសហការជាមួយផ្នែកព្រហ្មទណ្ឌអធិការដ្ឋានខណ្ឌច្បារអំពៅបើកការស្រាវជ្រាវរហូតរយះមួយថ្ងៃឈានដល់ការបង្រ្កាបបានជនសង្ស័យចំនួប១ម្នាក់ក្នុងចំនោមបក្សពួកច្រើននាក់ទៀតជនសង្ស័យឈ្មោះ ភិន វុទ្ធី ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅឃាត់ខ្លួនពីបទបង្កហិង្សាបណ្ដាលជនរងគ្រោះរបួសនិងបំផ្លាញម៉ូតូជនរងគ្រោះ ។

បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានចាត់ការតាមផ្លូវច្បាប់៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print