នគរបាលខេត្តមណ្ឌលគិរី បង្រ្កាបជនសង្ស័យ ១នាក់ ករណីរក្សារទុកនិងប្រើប្រាស់ដោយខុសច្បាប់​នូវសារធាតុញៀន

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តន៍អនុសាសន៍ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គ​ស្នងការនគរបាលជាតិ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌកគិរី ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី បានបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់។

ជាក់ស្តែងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នាវេលាម៉ោង៣ និង៥នាទីទៀបភ្លឺ ស្ថិតនៅលើដងផ្លូវជាតិលេខ ៧៦ត្រង់ចំណុចគីឡូ៤០ ស្ថិតក្នុងភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កម្លាំងសមត្ថ​កិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកកែវសីមា បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល​ស្រែខ្ទុម ចុះល្បាតនៅតាមដងផ្លូវជាតិ៧៦​ត្រង់ ចំណុចគីឡូ៤០បានជួប ប្រទះមុខសញ្ញាសង្ស័យហើយក៏ហៅបានសួរនាំ និងតេស្តវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជ​មាន ហើយក៏បានធ្វើការឃាត់ជន​សង្ស័យ​នោះតែម្តង និងបានឆែកឆេរលើដងខ្លួនជន​សង្ស័យ រកឃើញសារធាតុញៀន ចំនួន១​កញ្ចប់តូច, កែវសម្រាប់ជក់គ្រឿងញៀនចំនួន១ រួចបានបញ្ជូនខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាល រដ្ឋបាលស្រែខ្ទុមដើម្បីបន្តនីតិវីច្បាប់។

ប្រត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀន​ខាងលើនេះដឹកនាំដោយ លោក វរសេនីយ៍​ឯក ហេង អ៊ួង អធិការនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសា​លា​ដំបូងខេត្តមណ្ឌលគិរី។

ក្នុងកិច្ចសហប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ សោម ព្រឹក្សសុវណ្ណចិត្រា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរឬស្សីទី១ ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ។

មធ្យោបាយសម្ភារៈនិងវត្ថុតាងប្រព្រឹត្តបទល្មើស រួមមានដូចខាងក្រោម ៖
១-ក្រាមពណ៌សថ្លា គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច។
២-ទូរស័ព្ទ ចំនួន០២គ្រឿង( ម៉ាកiphone7 ពណ៌​សចំនួន០១គ្រឿង ,ម៉ាក Iphone.X ចំនួន​០១គ្រឿង ពណ៍ស) , ៣-ឧបកណ៍កែវជក់ចំនួន០១ , ៤-ម៉ូតូចំនួន១គ្រឿង(ម៉ាកហុងដា ឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខ ក្រចេះ 1D-7662)។

...

បច្ចុប្បន្នជនសង្ស័យចំនួន ១នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានកសាងសំ​ណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print