Darren Fletcher បាននិយាយថាគាត់បានទាក់ទងទៅអតីតអ្នកចាត់ការទូទៅរបស់ Manchester United លោក Alex Ferguson ដើម្បីសុំពរជ័យរបស់គាត់មុនពេលចូលកាន់តួនាទីបណ្តោះអាសន្ននៅក្លឹបបន្ទាប់ពីការបណ្តេញលោក Ruben Amorim កាលពីថ្ងៃចន្ទ។
លោក Fletcher វ័យ 41 ឆ្នាំនឹងទទួលបន្ទុកការប្រកួត Premier League នៅថ្ងៃពុធទៅកាន់ Burnley ហើយក៏អាចបន្តសម្រាប់ការប្រកួតជុំទី 3 FA Cup នៅថ្ងៃអាទិត្យជាមួយ Brighton & Hove Albion ។
លោក Fletcher បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនចង់ធ្វើការសម្រេចចិត្តធំដុំណាមួយដោយមិនបាននិយាយទៅកាន់លោក Sir Alex។ ខ្ញុំមានទំនាក់ទំនងល្អជាមួយលោក Sir Alex ដូច្នេះខ្ញុំចង់ពិភាក្សាជាមួយគាត់ជាមុន ហើយចុងក្រោយដើម្បីទទួលបានពរជ័យពីគាត់។ ខ្ញុំគិតថាគាត់សមនឹងទទួលបានការគោរពនោះ។ ខ្ញុំដើរតាមគាត់ ហើយគាត់បានផ្តល់ជាគំនិតមកខ្ញុំ”។
អតីតខ្សែបម្រើ Fletcher បានបង្ហាញខ្លួន 342 ដងក្នុងការប្រកួតទាំងអស់ជាមួយក្លឹបបិសាចក្រហម ដែលភាគច្រើនស្ថិតក្រោមការដឹកនាំរបស់លោក Ferguson ។
ថ្មីៗនេះគាត់ក៏ជាគ្រូបង្វឹកក្រុមអាយុក្រោម 18 ឆ្នាំរបស់Man Unitedផងដែរ។
Fletcher គឺជាអ្នកចាត់ការទូទៅទី 11 របស់ United ទាំងបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍ ចាប់តាំងពីលោក Ferguson ដែលជាអ្នកដឹកនាំក្លឹបទទួលបានជោគជ័យបំផុតជាមួយនឹងពានរង្វាន់ Premier League ចំនួន 13 និងពានរង្វាន់ Champions League ចំនួនពីរ ហើយបានចូលនិវត្តន៍ក្នុងឆ្នាំ 2013 ។ United បច្ចុប្បន្នកំពុងឈរលេខ6ក្នុងតារាងដោយមាន៣១ពិន្ទុពីការប្រកួត20លើក៕










