យោងតាមអ្នកជំនាញ ក្រៅពីមានទុនបម្រុងប្រេងធំជាងគេបំផុតរបស់ពិភពលោក ប្រទេសវេណេស៊ុយអេឡាក៏មានរ៉ែដ៏មានតម្លៃជាច្រើននៅក្រោមដីផងដែរ ដែលមានចំនួនមាសរាប់ពាន់តោន និងពេជ្ររាប់លានការ៉ាត់។
កាលពីចុងសប្តាហ៍មុន សហរដ្ឋអាមេរិកបានធ្វើការឆ្មក់ចូលប្រទេសវេណេស៊ុយអេឡា និងចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។ ប្រទេសវេណេស៊ុយអេឡាបានចោទប្រកាន់សហរដ្ឋអាមេរិកពីបទស្វែងរកសិទ្ធិចូលទៅកាន់ទុនបម្រុងប្រេងដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន។
យោងតាមវិទ្យាស្ថានថាមពលដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសវេណេស៊ុយអេឡាកាន់កាប់ទុនបម្រុងសកលប្រហែល ១៧% ស្មើនឹង៣០៣ ពាន់លានបារ៉ែល ដែលលើសពីសូម្បីតែអារ៉ាប៊ីសាអូ៊ឌីត។
យោងតាមក្រសួងថាមពលសហរដ្ឋអាមេរិក ទុនបម្រុងភាគច្រើនទាំងនេះគឺជាប្រេងធ្ងន់នៅក្នុងតំបន់អូរីណូកូនៃកណ្តាលប្រទេសវេណេស៊ុយអេឡា ដែលធ្វើឱ្យការទាញយកមានតម្លៃថ្លៃ ប៉ុន្តែមានលក្ខណៈបច្ចេកទេសសាមញ្ញ។
ម្យ៉ាងវិញទៀត ក្រៅពីទុនបម្រុងប្រេងដ៏ច្រើនរបស់ខ្លួន ប្រទេសវេណេស៊ុយអេឡាក៏មានទុនបម្រុងលោហៈដ៏មានតម្លៃ និងធនធានដ៏មានតម្លៃផ្សេងទៀតផងដែរ រួមទាំងធាតុផែនដីដ៏កម្រ ដែលជាធាតុចូលសំខាន់ៗសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យានិងការពារជាតិ។
នៅថ្ងៃទី 5 ខែមករា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Howard Lutnick បានថ្លែងថា ប្រទេសវេណេស៊ុយអេឡាមានធនធានដ៏ច្រើនសន្ធឹកសន្ធាប់ដែលមិនទាន់បានប្រើប្រាស់ រួមទាំងដែកថែប អាលុយមីញ៉ូម និងសារធាតុរ៉ែសំខាន់ៗផ្សេងទៀត។ យោងតាមលោក សហរដ្ឋអាមេរិកកំពុងគូសបញ្ជាក់ពីផែនការមួយដើម្បីចូលប្រើប្រាស់ធនធានរ៉ែទាំងនេះ៕ ដោយធីរីណា
រូបថត: dantri










