ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខរយៈពេល ៧ថ្ងៃ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ ២០២៦ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខរយៈពេល ៧ថ្ងៃ ដើម្បីគោរពដល់សមាជិកនៃយោធាដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក ដើម្បីចាប់ខ្លួនមេដឹកនាំលោក នីកូឡាស់ ម៉ាឌូរ៉ូ។

តាមរដ្ឋាភិបាលវ៉េណេស៊ុយអេឡា មន្ត្រីវ៉េណេស៊ុយអេឡាខ្ទង់ ២០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះ។ រដ្ឋាភិបាលគុយបា បានឱ្យដឹងថា មន្ត្រីយោធា និងប៉ូលិសរបស់ខ្លួនចំនួន ៣២នាក់ ដែលធ្វើការនៅវ៉េណេស៊ុយអេឡា ក៏ត្រូវបានសម្លាប់ផងដែរ ហើយបានប្រកាសកាន់ទុក្ខរយៈពេល ២ថ្ងៃ។
កងកម្លាំងអាមេរិក បានវាយប្រហារទីក្រុងការ៉ាកាស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន និងចាប់ខ្លួនលោក ម៉ាឌូរ៉ូ រួមទាំងភរិយា មកកាន់ទីក្រុងញូវយ៉ក។ លោក ម៉ាឌូរ៉ូ ត្រូវបានសហរដ្ឋអាមេរិក ចោទប្រកាន់ថាបានគ្រប់គ្រងបណ្តាញជួញដូរគ្រឿងញៀនកូកាអ៊ីន ដោយសហការជាមួយក្រុមឧក្រិដ្ឋជននៅម៉ិកស៊ិក និងកូឡុំប៊ី។ លោក ម៉ាឌូរ៉ូ និងភរិយា ត្រូវបន្តជាប់ឃុំនៅក្នុងពន្ធនាគារទីក្រុងញូវយ៉ក រហូតដល់មានសវនាការទី២ របស់លោកនៅថ្ងៃទី១៧ ខែមីនា ២០២៦៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print