រដ្ឋបាលជាតិគ្រប់គ្រងការដោះដូររូបិយប័ណ្ណចិន​ នឹងពង្រីកជាលំដាប់នូវតំបន់សាកល្បងស្តីពីការបើកទូលាយពាណិជ្ជកម្មឆ្លងដែនប្រកបដោយកម្រិតខ្ពស់

ចែករំលែក៖

ចិន​៖​ រដ្ឋបាលជាតិគ្រប់គ្រងការដោះដូររូបិយប័ណ្ណចិន​ បានប្រកាសនៅថ្ងៃទី៦ខែមករាថា កិច្ចប្រជុំស្តីពីការងារគ្រប់គ្រងការដោះដូររូបិយប័ណ្ណទូទាំងប្រទេសចិនឆ្នាំ២០២៦ដែលបានប្រារព្ធឡើងនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ខែមករា បានកំណត់ពីភារកិច្ចសំខាន់ៗសម្រាប់ការគ្រប់គ្រងការដោះដូររូបិយប័ណ្ណនៅឆ្នាំនេះ។ នេះបេី​យោង​តាម​ការចុះផ្សាយ​របស់​ CCFR។

CCFR បាននិយាយបន្ថែមថា​ ក្នុងនោះ អ្វីដែលត្រូវផ្តោតសំខាន់គឺវិធានការនិងការរៀបចំចាត់ចែងដើម្បីធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ធ្វើសាមញ្ញកម្មការដោះដូររូបិយប័ណ្ណ និងពង្រីកជាលំដាប់នូវការបើកទូលាយបែបប្រព័ន្ធរបបប្រកបដោយកម្រិតខ្ពស់ក្នុងវិស័យរូបិយប័ណ្ណជាដើម ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ធ្វើសាមញ្ញកម្មការដោះដូររូបិយប័ណ្ណគឺជាចំណុចសំខាន់ក្នុងការគ្រប់គ្រងការដោះដូររូបិយប័ណ្ណ។

...

នៅឆ្នាំ២០២៦ ស្ថាប័នគ្រប់គ្រងការដោះដូររូបិយប័ណ្ណនឹងបន្តធ្វើឱ្យការគ្រប់គ្រងរូបិយប័ណ្ណពាណិជ្ជកម្មមានភាពល្អប្រសើរឡើង ពង្រីកជាលំដាប់នូវតំបន់សាកល្បងស្តីពីការបើកទូលាយពាណិជ្ជកម្មឆ្លងដែនប្រកបដោយកម្រិតខ្ពស់ បង្កើនការគាំទ្រចំពោះការអភិវឌ្ឍទម្រង់ពាណិជ្ជកម្មថ្មីដូចជាធុរកិច្ចអេឡិចត្រូនិកឆ្លងដែនជាដើម ក្រៅពីនេះក៏នឹងបន្តផ្តោតលើ”វិស័យសំខាន់ៗចំនួនប្រាំ” នៃសេវាកម្មហិរញ្ញវត្ថុ និងពង្រីកទិដ្ឋភាពនៃការប្រើប្រាស់នៃវេទិកាសេវាកម្មហិរញ្ញវត្ថុឆ្លងដែនផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print