រយៈពេល១២ខែ​ឆ្នាំ២០២៥! កម្ពុជាទទួលបានចំណូលជាង ៦០០លានដុល្លារ ពីការនាំចេញអង្ករជាង ៩៤ម៉ឺនតោន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ ចាប់ពីខែមករា ដល់ធ្នូ កម្ពុជារកចំណូលបានពីការនាំចេញអង្ករ ទៅក្រៅប្រទេសបានប្រមាណ៩៤០ពាន់តោន ទទួលបានចំណូល៦០២លានដុល្លារ។​ នេះបេី​យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញផ្សាយថ្ងៃទី៦​ ខែមករា ឆ្នាំ២០២៦។

ក្នុងរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញទៀតថា ការនាំចេញអង្ករឆ្នាំ២០២៥ មានកំណើនសរុបចំនួន៤៥,៥៩ភាគរយ និងការនាំចេញស្រូវ មានកំណើនសរុបចំនួន៣២,៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករទៅកាន់៧៥គោលដៅ និង៦៨ក្រុមហ៊ុន រួមមានប្រទេសជាសមាជិកអាស៊ានចំនួន៨ បានចំនួនជាង២៧ម៉ឺនតោន ទទួលបានចំណូលប្រមាណ១១៧លានដុល្លារ, ជិត៤០ម៉ឺនតោន នាំចេញទៅ២៨ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ទទួលបាន២៥៨លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ចំនួន២៣ម៉ឺនតោន បានប្រមាណ១៣៨លានដុល្លារ និងនាំចេញទៅ៣៧ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក មជ្ឈិមបូព៌ា បានចំនួនជាង៩ម៉ឺន៦ពាន់តោន បានចំណូល៨៨លានដុល្លារ។ ​

អង្ករដែលកម្ពុជានាំចេញ រួមមានអង្ករក្រអូបគ្រប់ប្រភេទ អង្ករសគ្រាប់វែង ចំហុយ សរីរាង្គ និងអង្ករប្រាក់គ្រប់ប្រភេទ ប៉ុន្តែអង្ករនាំចេញបានច្រើនជាងគេ គឺអង្ករក្រអូប ដែលបាននាំចេញជាង៦៤ភាគរយ។​

...

អង្ករកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អបំផុត ចំនួន៧លើកមកហើយ ដោយលើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយគឺនៅឆ្នាំ២០២៥៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print