តោខៀវ Chelsea តែងតាំងលោក Rosenior ជាគ្រូបង្វឹកថ្មី

ចែករំលែក៖

លោកLiam Rosenior ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លឹបតោខៀវ CChelseaនៅអង់គ្លេស Premier League កាលពីថ្ងៃអង្គារបន្ទាប់ពីការចាកចេញរបស់លោក Enzo Maresca សញ្ជាតិអ៊ីតាលីកាលពីសប្តាហ៍មុន។

គ្រូបង្វឹកសញ្ជាតិអង់គ្លេសវ័យ 41 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ឆ្នាំ 2032 ដោយក្លាយជាគ្រូបង្វឹកពេញម៉ោងទី 4 ដែលត្រូវបានតែងតាំងចាប់តាំងពីការចូលកាន់តំណែងរបស់ក្លឹបដែលដឹកនាំដោយជនជាតិអាមេរិក Todd Boehly ក្នុងឆ្នាំ 2022 ។

Rosenior ដែលចាកចេញពីតំណែងរបស់គាត់នៅក្លឹបបារាំង Racing Strasbourg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបថា “ខ្ញុំពិតជាមានចិត្តសប្បាយ និងមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លឹបបាល់ទាត់ Chelsea” ។

លោក Rosenior កើតនៅទីក្រុងឡុងដ៍ ដែលបានចាប់អាជីពលេងរបស់គាត់រួមមានការលេងនៅក្លឹប Fulham, Hull City និង Brighton and Hove Albion បានមកដឹកនាំក្រុម Strasbourg ក្នុងខែកក្កដា ឆ្នាំ 2024 បន្ទាប់ពីបានធ្វើការហារបង្វឹកនៅ Derby County ជាកន្លែងដែលគាត់ជាជំនួយការរបស់ Wayne Rooney និង Hull ក្នុងកម្រិតទីពីររបស់ប្រទេសអង់គ្លេស។

ការប្រកួតដំបូងរបស់ Rosenior នឹងជាការប្រកួត FA Cup នៅថ្ងៃសៅរ៍នៅឯកីឡដ្ឋាន Charlton Athletic ។

...

Chelsea បានឈរនៅលេខរៀងទី 3 ក្នុងតារាងពិន្ទុក្នុងខែវិច្ឆិកា ហើយត្រូវបានចាត់ទុកថាជាគូប្រជែងដណ្តើមពាន ប៉ុន្តែចាប់តាំងពីពេលនោះមកពួកគេបានធ្លាក់មកលេខ 5 ហើយមាន 17 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal បន្ទាប់ពី 20 ប្រកួត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print