Barcelona បំបាក់ Athletic Bilbao 5-0 ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup

ចែករំលែក៖

Fermin Lopez បានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានពីរគ្រាប់ទៀត ខណៈដែលក្រុម Barcelona បានបំបាក់ Athletic Bilbao ដើម្បីកត់ត្រាជ័យជម្នះ 5-0 ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup របស់ពួកគេដែលបានលេងនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធ ហើយបន្តការឈ្នះរបស់ក្រុមដល់ទៅ 9 ប្រកួតជាប់គ្នា។

Raphinha ស៊ុតបញ្ចូលទីបានពីរគ្រាប់ ខណៈដែល Ferran Torres និង Roony Bardghji ក៏ជាអ្នករកគ្រាប់បាល់ក្នុងការលេងដ៏លេចធ្លោផងដែរ ខណៈដែល Barcelona បាននាំមុខ 4-0 នៅតង់ទីមួយ ហើយឥឡូវនេះកំពុងរង់ចាំអ្នកឈ្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទីពីរនៅថ្ងៃព្រហស្បតិ៍រវាង Real Madrid និង Atletico Madrid ដែលនឹងត្រូវលេងនៅ Jeddah ផងដែរ។

Barcelona កំពុងរងចាំការពារពាន Super Cup ដែលពួកគេបានឈ្នះកាលពីរដូវកាលមុន ដោយពង្រីកចំនួនកំណត់ត្រានៃការទទួលជ័យជម្នះរបស់ពួកគេនាមជាម្ចាស់ជើងឯកដល់ទៅ 15 ដង។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃអាទិត្យនៅទីក្រុង Jeddah ។

...

គ្រូបង្វឹកក្រុម Barcelona លោក Hansi Flick បាននិយាយថា ការរក្សាជើងឯកពានរង្វាន់ Spanish Super Cup នៅសប្តាហ៍នេះ នឹងក្លាយជាការជំរុញទឹកចិត្តមួយសម្រាប់មហិច្ឆតាផ្សេងទៀតរបស់ក្រុមរបស់គាត់នៅរដូវកាលនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print