ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម នឹងចាប់ផ្តើមនាពេលបន្តិចទៀតនេះ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីបូកសរុបលើលទ្ធផលការងារ និងសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាន និងពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមនានា ព្រមទាំងដាក់ចេញទិសដៅការងារជាយុទ្ធសាស្រ្តរបស់ក្រសួងពាណិជ្ជកម្មសម្រាប់យកទៅអនុវត្តឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

សូមគូសបញ្ជាក់ផងដែរថា ពិធីនេះ ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៨ ដល់ទី៩ ខែមករា ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ និងជំនួយការរបស់ក្រសួងពាណិជ្ជកម្មជាច្រើនដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print