ខេត្តកំពង់ស្ពឺ÷ នៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ម៉ោង ២២និង២០នាទី នៅលើផ្លូវល្បឿនលឿនគីឡូម៉ែត្រលេខ ៧៥+៤០០ (ទិសដៅព្រះសីហនុ-ភ្នំពេញ) នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានរថយន្ត១គ្រឿង ម៉ាក Ford Rapter ពណ៌ប្រផេះ ពាក់ផ្លាកលេខព្រះសីហនុ 2D-8691 បើកបរដោយឈ្មោះ Christoper ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិឥណ្ឌូនេស៉ី ស្នាក់នៅខេត្តព្រះសីហនុ និងអ្នករួមដំណេីរក្នុងរថយន្ដចំនួន៤នាក់ ស្រី២នាក់÷
១-ឈ្មោះ TiTin ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៉ី កាន់លិខិតឆ្លងដែនលេខE2025620 ស្លាប់នៅកន្លែងកេីតហេតុ។
២-ឈ្មោះ Ferdiansyah ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ឥណ្ឌូនេស៉ី កាន់លិខិតឆ្លងដែនលេខX7286830 (របួសធ្ងន់)។
៣-ឈ្មោះ Qeila WADHAHARA ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឥណ្ឌូនេស៉ី កាន់លិខិតឆ្លងដែនលេខX5874411(របួសធ្ងន់)។
៤-ឈ្មោះ RATANA ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៉ី កាន់លិខិតឆ្លងដែនលេខX3173171(របួសធ្ងន់)។ អ្នកទាំង៤ស្នាក់នៅខេត្តព្រះសីហនុ
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកេីតហេតុ
រថយន្ដបេីកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកេីត (ព្រះសីហនុ -ភ្នំពេញ)។ លុះដល់ចំណុចខាងលេីបានបុកពីក្រោយរថយន្ត១គ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌លឿង-បៃតង ពាក់ផ្លាកលេខភ្នំពេញ3B-3954 សណ្ដោងសឺម៉ីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ4A-8452 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចចេញពីកន្លែងកេីតហេតុ) រថយន្ដខូចចតនៅលេីផ្លូវ។ ហេតុការណ៍បណ្តាលគ្រោះថ្នាក់ស្លាប់ម្នាក់និងរបួសមនុស្ស៣នាក់និងខូចខាតសម្ភារៈមួយចំនួន។
ចំពោះវត្ថុតាងរថយន្ដទាំង២គ្រឿង កំពុងចាត់ចែងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ចាត់ការតាមនីតិវិធី៕










