ក្រសួង ការពារជាតិចិន ៖ប្រទេសនិង ប្រជាជនដែល ស្រឡាញ់សន្តិភាព គួរតែរួមគ្នា ការពារ របៀបរៀបរយ អន្តរជាតិ បន្ទាប់ពីសង្គ្រាម លោកលើកទីពីរ

ចែករំលែក៖

អន្តរជាតិ ៖ ព្រឹកថ្ងៃទី៨ ខែមករា លោក វរសេនីយ៍ឯក Zhang Xiaogang អ្នកនាំពាក្យ ក្រសួងការពារ ជាតិចិន បាន ប្រកាស ដំណឹងអំពី បញ្ហា ពាក់ព័ន្ធ យោធា នៅ ពេលថ្មីៗ កន្លងទៅនេះ ។

មាន ការលើកសំណួរថា មន្ត្រីរដ្ឋាភិបាល ជប៉ុនបាន និយាយ ថា ការដែល ភាគីជប៉ុនគិត ពិចារណា អភិវឌ្ឍ អាវុធនុយក្លេអ៊ែរ មិនមែនមិន ទទួលខុស ត្រូវនោះទេ ហើយមិន ច្រានចោល លទ្ធភាព ដែល បញ្ជា ទិញ នាវាមុជទឹក ដើរដោយ ថាមពល នុយក្លេអ៊ែរ ផងដែរ ។ តើភាគីចិន មាន ការអធិប្បាយ យ៉ាងណាចំពោះ ករណីនេះ?
លោក Zhang Xiaogang បានថ្លែងថា សហគមន៍ អន្តរជាតិដែល បូករួមទាំង ប្រទេសអាស៊ី អាគ្នេយ៍ ផង សុទ្ធតែមាន សំឡេងរិះគន់ ជាបន្តបន្ទាប់ ចំពោះ និន្នាការយោធា របស់ជប៉ុន តែភាគីជប៉ុន មិនបាន ពិចារណាពី កំហុស របស់ខ្លួនទេ បែរជាប្រឌិត លេសគ្រប់ បែបយ៉ាង ពង្រីក កម្លាំង សព្វាវុធនិង កងទ័ព យ៉ាងខ្លាំង នាំចេញអាវុធ មហាប្រល័យ យ៉ាង គឃ្លើន រហូតដល់ ឃោសនា បំប៉ោងថា ត្រូវ មានអាវុធ នុយក្លេអ៊ែរ ដោយមិនអើពើ ពីការថ្កោលទោស របស់ ពិភពលោក ដែល លាតត្រដាង ពី ឧបាយកល អាក្រក់នៃ កម្លាំងស្តាំនិយម ជប៉ុនដែល ចង់ជំរុញ “ការធ្វើ យោធូបនីយកម្ម ម្តងទៀត” ។ ប្រទេសនិង ប្រជាជនដែល ស្រឡាញ់ សន្តិភាព សុទ្ធតែត្រូវ មើលឃើញ ឱ្យច្បាស់ ពី ឧបាយកលដ៏ អាក្រក់នៃ រដ្ឋាភិបាល ជប៉ុន រួមគ្នា ការពាររបៀបរៀបរយ អន្តរជាតិ បន្ទាប់ពី សង្គ្រាមលោក លើកទីពីរ ដើម្បីគាំពារ យ៉ាងមុតមាំនូវ សន្តិភាពនិង ស្ថិរភាពក្នុង តំបន់និង ពិភពលោក ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print