អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ នៅឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថយចុះ​ ៤៩៩លើក ស្មើ១៨%

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃទី​០៨​ ខែមករា​ ឆ្នាំ​២០២៦នេះ​ បានមានប្រសាសន៍ថា​៖​ នៅឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថយចុះ៤៩៩លើក ស្មើ១៨% ដែលជាផ្នែកមួយដ៏ធំ នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមានចំនួនកាន់តែតិច។

លោកអ្នកនាំពាក្យ​រូបនេះ​ បានបញ្ជាក់ថា​ ខាងក្រោមនេះ ជាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ ប្រចាំឆ្នាំ២០២៥ ប្រៀបធៀបនឹងប្រចាំឆ្នាំ២០២៤ ៖

-គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ២៣៤៥/២៨៤៤លើក ថយ ៤៩៩លើក ស្មើនឹង ១៨%
-អ្នកស្លាប់ ១៤៦៧/១៥០៩នាក់ ថយ ៤២នាក់ ស្មើនឹង ៣%
-របួសធ្ងន់ ១៨៦៩/២២៧៣នាក់ ថយ ៤០៤នាក់ ស្មើនឹង ១៨%
-របួសស្រាល ១៣៤៤/១៤៤៧នាក់ ថយ ១០៣នាក់ ស្មើនឹង ៧%
-មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ២០៦៨/២៤៧៧នាក់ ថយ ៤០៩នាក់ ស្មើនឹង ១៧%

លោកអ្នកនាំពាក្យ​ បានសង្កត់ធ្ងន់ថា​ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៥ ប្រៀបធៀបនឹងប្រចាំឆ្នាំ២០២៤៖
-ល្បឿន ១១៤៩/១១៥៦លើក ថយ ៧លើក ស្មើនឹង ១%
-មិនគោរពសិទ្ធិ ៤៩១/៦៤៩លើក ថយ ១៥៨លើក ស្មើនឹង ២៤%
-មិនប្រកាន់ស្តាំ ២៥៨/២៦៨លើក ថយ ១០លើក ស្មើនឹង ៤%
-ប្រជែងគ្រោះថ្នាក់ ១៥៤/២១៥លើក ថយ ៦១លើក ស្មើនឹង ២៨%
-បត់គ្រោះថ្នាក់ ១០១/២២១លើក ថយ ១២០លើក ស្មើនឹង ៥៤%
-ស្រវឹង ៨៥/១០៥លើក ថយ ២០លើក ស្មើនឹង ១៩%
-ងងុយ ១៩/២៩លើក ថយ ១០លើក ស្មើនឹង ៣៤%
-កត្តាយាន ៣៣/១១៤លើក ថយ ៨១លើក ស្មើនឹង ៧១%
-មិនគោរពភ្លើងសញ្ញា ៤០/៣៣លើក កើន ៧លើក ស្មើនឹង ២១%
-កត្តាផ្លូវ ៦/១៩លើក ថយ ១៣លើក ស្មើនឹង ៦៨%
-អាកាសធាតុ ៩/៣៥លើក ថយ ២៦លើក ស្មើនឹង ៧៤%

...

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ ក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print